ពិតជាស្រស់ស្អាត ៥សន្លឹក​បង្ហាញពីចង្កៀងគោម​ជាង៣០ម៉ឺន​ដើម​ដុត​បំភ្លឺ​បំបែក​កំណត់ត្រា​ពិភពលោក

  • 2018-11-10 09:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង Ayodhya នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record ដោយ​ការដុតបំភ្លឺ​ចង្កៀង​គោម​ជាង ៣០០ ០០០ ដើម​នៅ​យប់​​មុន​ថ្ងៃ​បុណ្យ​សាសនា​ហិណ្ឌូ Diwali ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ពិធីបុណ្យ​ពន្លឺ។ ពិធីបុណ្យនេះជា​ទូទៅ​ត្រូវ​បាន​គេ​ប្រារព្ធ​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឋិកា សម្រាប់​ឥណ្ឌា​ខាង​ជើង និង នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឋិកា សម្រាប់​ឥណ្ឌា​ខាង​ត្បូង ។

ចង្កៀងគោម ៣០១ ១៥២ ដើម​បាន​ដុត​បំភ្លឺ​ក្នុង​រយៈ​ពេល​៥​នាទី​នៅ​លើ​ច្រាំង​ទន្លេ Sarayu នៃ​ទីក្រុង​ដ៏​​ពិសិដ្ឋ Ayodhya បាន​វ៉ា​កំណត់ត្រា​ចង្កៀង​គោម ១៥០ ០០៩ ដើម​ កាល​ពី​ឆ្នាំ ២០១៦។

ហិណ្ឌូ​គឺ​ជា​សាសនា​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌា។ តាម​ប្រពៃណី​ជឿ​ថា​ Ayodhya គឺ​ជា​កន្លែង​កំណើត​នៃ​ព្រះ​អម្ចាស់​រ៉ាម៉ា ដែល​ជា​ទេវតា​មួយ​រូប​ត្រូវ​បាន​គោរព​បូជា​ច្រើន​បំផុត​របស់​សាសនា​នោះ។ Ayodhya ជា​ទីក្រុង​ដ៏​ពិសិដ្ឋ​មួយ​របស់​សាសនា​ហិណ្ឌូ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម