អ្នក​គាំទ្រ City បារម្ភ​ថា ការ​ប្រកួត​យប់​នេះ​អាជ្ញាកណ្ដាល​ជា Fan របស់ United

  • 2018-11-11 03:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​នេះ Manchester City នឹង​ត្រៀម​ស្វាគមន៍​ក្លឹប​រួម​ទីក្រុង Manchester United នៅ​ម៉ោង​១១:៣០​នាទី ដោយ​មាន​លោក Anthony Taylor ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​លើ​ទីលាន។

លោក Anthony Taylor

ក្នុង​ជំនួប Manchester Derby លើក​ទី​១៧៧​ អ្នក​គាំទ្រ​ Man City ជា​ច្រើន​ព្រួយ​បារម្ភ​រឿង​អាជ្ញាកណ្ដាល។ តាម​ពិត​ទៅ​លោក Anthony Taylor ជា​ប្រជាជន​កើត​ក្នុង​ទៅក្រុង Manchester ប៉ុន្តែ​ពួក​គេ​លើក​ឡើង​​ក្នុង​បណ្ដាញ​សង្គម​ថា លោក​ជា​អ្នក​គាំទ្រ​សម្ងាត់​របស់ United។

កន្លង​ទៅ​ Pep Guardiola ក៏​ធ្លាប់​មាន​បញ្ហា​ជាមួយ​លោក Taylor ដែរ តែ​​លោក​បាន​និយាយ​​ទៅ​កាន់​អ្នក​គាំទ្រ Man City ស្ងប់​ចិត្ត​ថា៖ "លោក Taylor គឺ​ជា​អ្នក​ Manchester ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ក្រុម​​ណា​ដែល​លោក​គាំទ្រ​ទេ? គឺ​ក្លឹប Altrincham។ ដូច្នេះ​វា​គ្មាន​បញ្ហា​ទេ។ លោក​​នឹង​ព្យាយាម​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ ដូច​ដែល​ពួក​យើង​ព្យាយាម​ធ្វើ​ជា​អ្នក​ចាត់​ការ​និង​កីឡាករ។ រឿង​ដែល​សំខាន់​ត្រូវ​តែ​ផ្ដោត​លើ​ការ​ប្រកួត​របស់​ពួក​យើង និង​ដឹង​គូ​ប្រកួត​របស់​យើង​ជា​នរណា"៕ ​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ