មហោស្រពជាតិភាពយន្តខ្លីកម្ពុជាលើកទី២ ទទួលបានភាពយន្តចូលរួមប្រកួតទ្វេដងច្រើនជាងលើកទី ១

  • 2018-11-11 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី ២ បើកដំណើរការកាលពីយប់មិញក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំដោយនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដឹកនាំដោយលោក ប៉ុក បុរក្ស ជាប្រធាននាយកដ្ឋាន បានធ្វើឱ្យមានការគាំទ្រពីមហាជន និងសាធារណៈជនជាច្រើនចូលរួមយ៉ាងច្រើនកុះករ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្

លើសពីនេះទៀត មហោស្រពជាតិភាពយន្តខ្លីកម្ពុជា ឆ្នាំ ២០១៨ នេះមានការចូលរួមដាក់ភាពយន្តប្រកួតទ្វេដងលើសពីឆ្នាំ ២០១៧ ដោយចំនួនសរុបចូលរួមមាន ៤១ ចំណងជើង ហើយមាន ៤០ ចំណងជើងជាប់ក្នុងការប្រកួត និងចាក់បញ្ចាំងក្នុងរោងមហោស្រពចតុម្មុខចាប់ពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះរហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយឪឥតគិតថ្លៃ។ នេះបើយោងតាមការថ្លែងរបស់លោក ប៉ុក បុរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។

លោក ប៉ុក បុរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

ដើម្បីជ្រើសរើសយកភាពយន្តឆ្នើម ៣ ចំណងជើង នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានរៀបចំឱ្យមានការគណៈកម្មការពី ៧រូបពីបណ្តាលស្ថាប័នរដ្ឋ និងឯកជន និងផ្តល់ឱកាសដល់អ្នកគាំទ្រទស្សនាភាពយន្តកំឡុងពេលមហោស្រពបោះឆ្នោតសម្រាប់ភាពយន្តឆ្នើមដែលខ្លួនពេញចិត្ត។ លោកជំទាវ ភឿង សកុណា បានលើកពីភាពជឿជាក់លើសុក្រិតភាព និងសង្ឃឹមយ៉ាងមុតមាំលើគណៈកម្មការទាំង ៧ រូបថានឹងជ្រើសរើសយកភាពយន្តខ្លីដែលស័ក្តសមទទួលជ័យលាភី សម្រាប់មហោស្រពឆ្នាំនេះ។

លោកជំទាវ ភឿង សកុណា ជាចុងក្រោយក៏បានរម្លឹកដល់ភាពចាំបាច់នៃការធ្វើឱ្យមហោស្រពជាតិភាពយន្តខ្លីកម្ពុជា មានដំណើរ ហើយថានេះជាទស្សនៈ និងយុទ្ធសាស្រ្តសំខាន់ជួយឱ្យ​ភាពយន្តខ្មែរកាន់តែប្រសើរ ថែមទាំងជួយឱ្យប្រទេសកម្ពុជាក្លាយជាដែនដីផលិតភាពយន្តនាពេលអនាគត៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម