បច្ចេកវិទ្យា AI នឹង​ឆ្លាត​វ័យ​ដូច​មនុស្ស​ត្រឹម​ឆ្នាំ ២០៦២

  • 2018-11-12 03:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Artificial Intelligence (AI) នឹង​អាច​សិក្សា​ស្វែងយល់​លក្ខណៈ​របស់​មនុស្ស ដូចជា​ការ​សម្រប​ខ្លួន​នឹង​បរិបទ​ថ្មី គំនិត​ច្នៃប្រឌិត និង​ការ​បញ្ចេញ​អារម្មណ៍​ត្រឹម​ឆ្នាំ ២០៦២។ នេះ​បើ​តាម​អ្នក​ជំនាញ​ជនជាតិ​អូស្ត្រាលី​ម្នាក់​។ 

លោក Toby Walsh ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ផ្នែក Artificial Intelligence នៅ​សាកលវិទ្យាល័យ​ UNSW ក្នុង​ក្រុង Sydney ជឿ​ថា​មាន​ការ​ផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ក្នុង​ពិភពលោក​រួច​ទៅ​ហើយ​។ 

លោក Walsh បាន​ប្រាប់​វេបសាយ Festival of Dangerous Ideas ក្នុង​ក្រុង Sydney ថា៖ "សូម្បី​តែ​មិន​ទាន់​មាន​ម៉ាស៊ីន​​មាន​ភាព​វ័យ​ឆ្លាត​ខ្លាំង លោក​ចាប់ផ្តើម​បារម្ភ​បន្តិច​បន្តួច ពី​អ្វី​នឹង​កើតឡើង និង​ជម្រើស​សំខាន់​ៗ ដែល​គួរ​ជ្រើសរើស​"។

លោក Walsh ជា​អ្នក​និពន្ធ​សៀវភៅ “2062: The World that AI Made” បន្ថែម​ថា ការ​បំពាន​លើ​ទិន្នន័យ​ឯកជន​នឹង​កើតឡើង​បន្ថែម ហើយ​នឹង​បន្ត​ក្លាយ​ជា​រឿង​ធម្មតា​។ 

មនុស្ស​ភាគច្រើន​មាន Smartwatch ជួយ​តាមដាន​សញ្ញាណ​សំខាន់​ៗពាក់ព័ន្ធ​នឹង​ខ្លួន​យើង ដូចជា​សំពាធឈាម ចង្វាក់​បេះដូង ហើយ​បើ​មើល​ទៅ​សេវាកម្ម​ទាំង​នេះ អ្នក​មិនមែន​ជា​ម្ចាស់​ទិន្នន័យ​នេះ​ទេ​។ នេះ​ជា​ការ​បន្ថែម​របស់​លោក Walsh។ លោក​លើក​ឧទាហរណ៍​មួយ​ទាក់ទង​នឹង Facebook ប្រព័ន្ធ​នេះ​បាន​ជំរុញ​ការ​ចាប់អារម្មណ៍​របស់​អ្នក ប៉ុន្តែ​មិន​សម្រាប់​ធ្វើ​ឲ្យ​សង្គម​បាន​ល្អ​ប្រសើរ​នោះ​ទេ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម