ដឹងមូលហេតុ! លោក ឆាយ បូរ៉ា លុបចោលការបញ្ចាំងរឿង «ឃ្លាតទៅសែនឆ្ងាយ» នៅសាលសន្និសីទចតុម្មុខ

  • 2018-11-11 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

លោកឆាយបូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាបានផ្សព្វផ្សាយជាសាធារណៈសារ​ជាថ្មី ដោយប្រកាស លុប​ចោល​ការ​បញ្ចាំង​រឿង «ឃ្លាតទៅសែនឆ្ងាយ» ដែលគ្រោង​ចាក់​បញ្ចាំង​សម្រាប់​រៃអង្គាស់​ថវិការ​ផ្គត់ផ្គង់​សមាគម​ភាពយន្ត​កម្ពុជា​។

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា

លោក ឆាយ បូរ៉ា បានផ្ញើសារមកកាន់ Sabay ថា៖ «សូមគោរព ជំរាបជូនដំណឹងដល់ ផលិតករភាពយន្ត ដែលជាសមាជិក សមាគម ទំាងអស់អោយបានជ្រាប ថា កម្មវិធីសប្បុរសធម៌ ដើម្បីរៃអង្គាសថវិការ ជួយសមាគម ត្រូវបានលុបចោល ។»

លោក ឆាយ បូរ៉ា

ពី​ក្រោយ​ការ​មិន​អនុញ្ញាតិ​ឱ្យ​ភាពយន្ត​រឿង​ «ឃ្លាតទៅសែនឆ្ងាយ» ចាក់ផ្សាយបានក៏ដោយសារតែសាល​មហោស្រពចតុម្មុខ មិនអាចកំណត់កាលវិភាគចាក់ផ្សាយ​ភាពយន្តរបស់លោកឆាយ បូរ៉ា ទាន់ពេលវេលា។ លោក ឆាយ បូរ៉ា បញ្ចាក់ថា៖ «មូលហេតុ យើងមិនទទួលបានការអនុញ្ញាត អោយប្រើប្រាស់ សាលមហោស្រពចតុមុខ អោយបានទាន់ពេលវេលា។ សូមមេត្តាអធ្យាស្រ័យ»៕

poster រឿង ឃ្លាតទៅសែនឆ្ងាយ

អត្ថបទ៖ Sunny