ស្ថិតិ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល Man City ធ្វើ​បាន​២១​លើក ខណៈ​ Man Utd មិន​ដែល​ធ្វើ​បាន​ម្តង

  • 2018-11-11 06:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ដែល​ធ្លាប់​ស៊ី Ipswich ៩-០ បំបាក់ Nottingham Forest ៨​គ្រាប់ និង​ធ្លាប់​ជា​ក្រុម​ខ្លាំង​ស៊ី​គេ​ច្រើនៗ លែង​ស្គាល់​ពាក្យ​លុត​គូ​ប្រកួត​​ចាប់​ពី​៥​គ្រាប់​ទៀត​ហើយ​ក្នុង​រវាង​៥​ឆ្នាំ​កន្លះ​ចុង​ក្រោយ​នេះ​នៅ Premier League។

ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា Man City អាច​ស៊ុត​គូ​ប្រកួត​ចាប់​ពី​៥​គ្រាប់​ក្នុង​១​ប្រកួត​រហូត​ដល់​ទៅ​២១​ដង។

ប្រសិន​បើ​គេ​ក្រឡេក​ទៅ​មើល​ស្ថិតិ​ចាប់​ពី​ទសវត្ស​៩០ រហូត​ដល់​ឆ្នាំ​២០១៣ ក្រុម​បិសាច​ក្រហម​បាន​គ្រប់គ្រង Premier League ជា​ក្រុម​ស៊ុត​ចូល​គូបដិបក្ខ​ចាប់​ពី​៥​គ្រាប់​ឡើង​ ដែល​គ្មាន​ក្រុម​ណា​អាច​មក​ប្រជែង​តំណែង​នេះ​បាន​ឡើយ ពោល​គឺ នៅ​ទសវត្ស​៩០ ​ស៊ុត​គូ​ប្រកួត​ចាប់​ពី​៥​គ្រាប់​ក្នុង​១​ប្រកួត​បាន ១៦ លើក និង ចន្លោះ​ពី​ឆ្នាំ ២០០០ ដល់ ២០១៣ ស៊ុត​បាន ២៨ លើក។

វា​ជា​យុគសម័យ​មាស​របស់​ក្រុម​បិសាច​ក្រហម ​ស្រប​ពេល​ដែលSir Alex Ferguson នៅ​ដឹកនាំ ចាប់​ពី​ខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣។ ប៉ុន្តែ​ក្រោយ Ferguson ចូលនិវត្តន៍ Man Utd លែង​ស្គាល់​រសជាតិ ​លុត​គូ​ប្រកួត​​ចាប់​ពី​៥​គ្រាប់​ទៀត​ហើយ​សូម្បី​តែ​ម្តង​ក៏​មិន​ដែល៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត