ដូណាល់ ត្រាំ ចោទគណបក្សប្រជាធិបតេយ្យថា លួចសន្លឹកឆ្នោតនៅរដ្ឋ Florida

  • 2018-11-11 06:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ Flordia បាន​ដាក់​ឲ្យ​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​សម្រាប់​តំណែង​អភិបាល​រដ្ឋ និង​ព្រឹទ្ធសមាជិក​កាល​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នៅ​សហរដ្ឋអាមេរិក។

យោង​តាម​រដ្ឋលេខាធិការ​នៃ​រដ្ឋ Florida លោក Ken Detzner ឲ្យ​ដឹង​ថា​លទ្ធផល​ក្រៅ​ផ្លូវ​ការ​សម្រាប់​ការ​បោះឆ្នោត​នេះ បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត ០,៥% ដែល​ទាមទារ​ឲ្យ​មាន​ការ​រាប់​ឡើង​វិញ​ដោយ​ច្បាប់។ សន្លឹក​ឆ្នោត​សម្រាប់​តំណែង​ទាំង​ពីរ​នេះ មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ចិត្ត​ដល់​អ្នក​ឈ្នះ។ ជាមួយ​គ្នា​ដែរ ប្រធានាធិបតី​ត្រាំ​បាន​ឆ្លើយ​តប​ទៅ​កាន់​ដំណឹង​នេះ​ដោយ​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​លួច​សន្លឹក​ឆ្នោត។ ប្រធានាធិបតី​អាមេរិក​ទី ៤៥​រូប​នេះ បាន​សរសេរ​នៅ​ក្នុង​គណនី Twitter របស់​ខ្លួន​ថា "មាន​គេ​ព្យាយាមលួច​សន្លឹក​ឆ្នោត​ដ៏​ធំ​ពីរ​នៅ​រដ្ឋ Florida។ យើង​កំពុង​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត។” ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​ផ្ដល់​ភស្តុតាង​ជាក់​លាក់​ណា​មួយ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ អាច​នឹង​ត្រូវ​ចំណាយ​ពេល​៣-៤​ថ្ងៃ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​អាច​នឹង​ច្រើន​ជាង​រាប់​សប្ដាហ៍​សម្រាប់​អ្នក​ឈ្នះ​ដោយ​សារ​មាន​បញ្ហា​ប្រឈម​ផ្លូវ​ច្បាប់៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម