ប្រយ័ត្ន​ភ្លេច! ក្រុម​យក្ស​ប៉ះ​ក្រុម​​យក្ស​​លេង​ ៣​គូ​បន្ត​កន្ទុយ​គ្នា​រាត្រី​នេះ​

  • 2018-11-11 07:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យប់​ថ្ងៃ​អាទិត្យ​នេះ​​មាន​ការ​ប្រកួត​គូ​ធំ​ៗ​ដល់​ទៅ​៣​គូ​នៃ​លីគ​កំពូល​៣​ផ្សេង​គ្នា ក្នុង​នោះ​មាន៖

  • Manchester City vs Manchester United (ម៉ោង​១១:៣០​នាទី​)
  • AC Milan vs Juventus (ម៉ោង​២:៣០​នាទី)
  • Monaco vs PSG (ម៉ោង​៣:០០​នាទី)

យ៉ាងណាមិញ ដោយ​សារ​តែ​ការ​ប្រកួត​រវាង Manchester City vs Manchester United មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​៣​គូ​នេះ Sabay នឹង​លម្អិត​អំពី​ព័ត៌មាន​របស់​ក្រុម​ទាំង​ពីរ៖

ព័ត៌មានក្រុម​ទាំង​ពីរ

  • Man City អាច​នឹង​​ហៅ​កីឡាករ​ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្លឹប Sergio Aguero ឲ្យ​លេង​ជម្រើស​ដំបូង​ ក្រោយ​អវត្តមាន​នៅ UCL ពេល​ប៉ះ  Shakhtar Donetsk 
  • Kevin de Bruyne, Eliaquim Mangala និង Claudio Bravo កំពុង​មាន​របួស​ត្រូវ​សម្រាក​យូរ
  • Romelu Lukaku នៅ​តែ​បន្ត​អវត្តមាន ខណៈ Paul Pogba មិន​បាន​ហាត់​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សារ​របួស តែ​ប្រហែល​អាច​ចូល​លេង​បាន
  • ខ្សែ​ការពារ Diogo Dalot  របស់​បិសាច​ក្រហម​របួស​មិន​បាន​លេង ឯ Antonio Valencia បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​ហើយ

​ប្រវត្តិ​ជួប​គ្នា

  • Man City ឈ្នះ​តែ​២​ដង​ប៉ុណ្ណោះ ក្នុង​ការ​ជួប Man Utd​ ៨​ដង​ចុងក្រោយ​គ្រប់​កម្មវិធី (ស្មើ​២ ចាញ់​៤)
  • ៣​ប្រកួត​ចុងក្រោយ​លេង​នៅ​កីឡដ្ឋាន  Etihad  បិសាច​ក្រហម​មិន​ដែល​ចាញ់​ទេ (ឈ្នះ​២ ស្មើ១) ជាពិសេស​បិទ​មិន​ឲ្យ​មាន​ការ​ទាត់​ចូល​ទី​ទៀត

១១​នាក់​របស់​ក្រុម​ទាំង​ពីរ

Man City

Man Utd

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម