បទស្រែកថ្ងូរ របស់ថៃ កំពុង​ត្រូវ​គេ​រិះ​គន់​ខ្លាំង ស្រាប់តែមានផលិតកម្មចម្រៀងខ្មែរយកមកផលិតដែរ

  • 2018-11-11 07:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្មចម្រៀងឈ្មោះ មរតក មេឌៀ បានផលិតចម្រៀងថ្មីមួយបទ លំនាំបទចម្រៀងថៃមួយបទដែលកំពុងមានការរិះគន់ខ្លាំង ផ្សាយលើបណ្តាញសង្គម Youtube របស់ខ្លួន ក៏ទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកទស្សនា។

រូបភាពពីបទចម្រៀង ឈឺណាស់
រូបភាពពីវីដអូខ្លីរបស់ថៃ

ស្ទើរតែគ្រប់ Comments ខាងក្រោមបទចម្រៀងមួយបទចំណងជើងថា «ឈឺណាស់» ដែលមានលំនាំដូចគ្នានឹងបទចម្រៀងថៃដែលមានការស្រែថ្ងូរ បែបស្រើបស្រាល ព្រឺរោម ជាមួយទឹកមុខមនុស្សប្រុសម្នាក់ដែលឈរនៅក្រៅផ្ទះនោះ ធ្វើឱ្យអ្នកទស្សនាមានការខក់ចិត្ត និងរិះគន់យ៉ាងខ្លាំងពីការដែរចម្លងបទចម្រៀងមួយនេះ។

រូបភាពពីវីដេអូ ថៃ

ក្នុងវីដេអូ Teaser ខ្លីទស្សនិកជន អាចយល់ថានោះជាទង្វើស្រាប់ស្រាលរបស់តួស្រី តែបើទស្សនិកជនទស្សនាវិដេអូពេញរបស់ផលិតកម្មថៃ ប្រិយមិត្តនឹងយល់ពីសាច់រឿងនៃសំឡេងថ្ងូរនោះ។ យ៉ាងណាមិញ អ្នកទស្សនាជាច្រើននៅតែមិនគាំទ្រការចម្លងបទចម្រៀងបែបនេះឡើយ ហើយស្នើរខាងផលិតកម្មពិចារណាឡើងវិញលើការផលិតបទចម្រៀងបែបចម្លងលំនាំបទបរទេសបែបនេះ៕

ខាងក្រោមជា Link វីដេអូបទចម្រៀងដើមរបស់ថៃ៖

ខាងក្រោមជា Link វីដេអូបទខ្មែរ ផលិតដោយ មរតក មេឌៀ៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម