គ្រាន់តែគេងមុនម៉ោង១០យប់ ក៏ធ្វើឲ្យមុខក្មេងជាងវ័យ ព្រោះអាថ៌កំបាំង ៣យ៉ាងនេះ

  • 2018-11-11 09:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចូល​គេង​ឲ្យ​បាន​មុន​ ម៉ោង​ ១០យប់​ ធ្វើ​សុខភាព​រឹងមាំ និង​សម្រស់​ក្មេង​ជាង​វ័យ។​ តាម​ការសិក្សា​ និង​ណែនាំ​ពី​វេជ្ជបណ្ឌិត​ឲ្យដឹង​ថា​​​​ការ​គេង​ ឲ្យ​បាន​មុនពេល​ពាក់កណ្ដាល​យប់ ​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​​ពោល​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ដូចជា​អ័រម៉ូន​លូតលាស់ ​ឬ​អ័រម៉ូន​នៃ​យុវវ័យ​ដំណើរ​ការ​បាន​ល្អ។

អត្ថប្រយោជន៍​នៃ​ការ​គេង​មាន​ដូច​ខាង​ក្រោម៖

១. អ័រម៉ូន​នេះ​នឹង​ជួយ​ជួសជុល​កោសិកា ​រាងកាយ​នៅ​ពេល​គេង​

២. ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ​ភ្នែក​និង​ថ្ពាល់​

៣. បណ្ដុះ​សាច់ដុំ ការ​បង្កើត​ឆ្អឹង ​និង​ជួយ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​។

ដូច្នេះ ​ការ​ចូល​គេង​យឺត ​ឬការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្តាលឲ្យ​រាងកាយ​ទទួល​បាន​អរម៉ូន​លូតលាស់​មិន​គ្រប់គ្រាន់​។ ជា​ធម្មតា​អ័រម៉ូន​លូតលាស់​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​នៃ​សាច់ដុំ​បេះដូង​និង​កោសិកា​ខួរក្បាល​។

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី