អាជ្ញាកណ្ដាល​​​កម្ពុជា​ប៉ះ​មីយ៉ាន់ម៉ា​ល្ងាច​នេះ​ជាប់​ឈ្មោះ​ល្អ​បំផុត​ប្រចាំ​២០១៨​​នៅ​លីគ​ឥណ្ឌូណេស៊ី

  • 2018-11-12 02:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់​មីយ៉ាន់ម៉ា​ល្ងាច​នេះ​វេលា​ម៉ោង ៦:៣០ នាទី​​នៅ​ទឹក​ដី​មីយ៉ាន់ម៉ា​នៅ​​​ទីលាន​ Mandalarthiri Stadium ក្នុង​ A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។

Oki Dwi Putra

ក្នុង​ជំនួប​ប្រកួត​នេះ​​លោក Oki Dwi Putra ​ជនជាតិ​ឥណ្ឌូណេស៊ី នឹង​ចូល​​ខ្លួន​​កាត់​ក្ដី។ អាជ្ញាកណ្ដាល​រូប​​​នេះ​ទើប​តែ​ឈ្នះ​ពាន​​អាជ្ញាកណ្ដាល​ល្អ​ប្រចាំ​ឆ្នាំ​២០១៨ នៅ​លីគ​ឥណ្ឌូណេស៊ី ។ លោក Oki Dwi Putra កាន់​កម្រិត​ Pro License ​មាន​អាយុ​៣៥​ឆ្នាំ​។

​ទាក់​ទង​ការ​កាត់​ក្ដី​ប្រកួត​ទី​១​របស់​កម្ពុជា​​ត្រូវ​បាន​គេ​ដឹង​ថា អាជ្ញាកណ្ដាល​បាន​កាត់​ក្ដី​បាល់​ដែល​បង្ក​កំហុស​​ដោយ​ខ្សែ​ការពារ​ម៉ាឡេស៊ី​ទាត់​ជើង​ រ៉ឹង ប៊ុន​ហៀង ក្នុង​ប្រអប់​​មិន​ឲ្យ​បាល់​ប៉េណាល់ទី។ ការ​កាត់​ក្ដី​មិន​​បាន​ល្អ​ដោយ​មិន​មើល​បាន​សព្វគ្រប់​​របស់​អាជ្ញាកណ្ដាល​នេះ​លោក​ Felix គ្រូ​បង្វឹក​កម្ពុជា​ក៏​បាន​ផ្ដាំ​ផ្ញើ​ដែរ​ថា ត្រូវ​ចេះ​កែប្រែ​រាល់​ចំណុច​ខ្វះខាត​របស់​ខ្លួន។

​ការ​ប្រកួត​ខាង​លើ​សម្រាប់​​ក្រុម​កម្ពុជា​ជា​ការ​ប្រកួត​ទី​២ បន្ទាប់​ពី​ប្រកួត​ទី​១ កម្ពុជា​ចាញ់​ម៉ាឡេស៊ី ១-០ ​ស្រប​ពេល​មីយ៉ាន់ម៉ា​ជា​ការ​ប្រកួត​ទី​១​ក្នុង​ពូល A ៕

លោក Felix ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​