Sanchez និង Mata ត្រូវ​ Fan រិះគន់ ដោយ​សារ​​សើច​សប្បាយ​​ពេល​ក្រុម​កំពុង​ចាញ់

  • 2018-11-12 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ក្លឹប Manchester United ​បាន​ធ្វើ​ការ​រិះគន់​ដល់​  Alexis Sanchez និង Juan Mata  បន្ទាប់​ពី​​អ្នក​ទាំង​ពីរ​បាន​សើច​សប្បាយ អំឡុង​ពេល​ក្រុម​កំពុង​ត្រូវ​ Man City នាំមុខ។

ក្រុម​លោក Jose Mourinho ហាក់​ពិបាក​រក​បាល់​លេង​បន្តិច នៅ​ពេល​ដែល​ជួយ Man City ដែល​ជា​ក្រុម​ចូលចិត្ត​រក្សា​បាល់​នៅ​នឹង​ជើង​មិន​ទាត់​ចេញ​ខ្ជីខ្ជា ដោយ​ចប់​ការ​ប្រកួត Man Utd​ ចាញ់ ៣-១។ ក្នុង​ការ​ប្រកួត​នេះ Jose បាន​ដាក់  Marcus Rashford និង Anthony Martial unable  ចាប់​ដៃ​គ្នា​ប្រយុទ្ធ​ខាង​លើ​ តែ​ពួក​គេ​ពិបាក​ក្នុង​ការ​​ទម្លុះ​សំណាញ់​ទី​របស់ Man City ណាស់។

ក្នុង​វគ្គ​ទី​​មួយ​អំឡុង​ពេល​ក្រុម​លោក Pep Guardiola កំពុង​នាំ​មុខ​ ១-០ កាមេរ៉ា​បាន​បែរ​ចំ Sanchez និង Mata កំពុង​ជជែក​គ្នា​សើច​យ៉ាង​សប្បាយ​នៅ​កៅអី​បម្រុង។ សកម្មភាព​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត។ ពួក​​គេ​បាន​បង្ហាញ​អារម្មណ៍​លើ​បណ្ដាញ​សង្គម​ថា​ Sanchez និង Mata នៅ​តែ​រីករាយ ខណៈ​ក្រុម​កំពុង​ចាញ់៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ