Honda ​នឹង​ដឹក​នាំ​ក្រុម​កម្ពុជា ​តតាំង​ជាមួយ​មីយ៉ាន់ម៉ា​នៅ​ល្ងាច​នេះ

  • 2018-11-12 03:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​លោក Felix ​គ្រូ​បង្វឹក​កម្ពុជា ​បាន​បញ្ជាក់​ថា​លោក Honda ​នឹង​មក​បញ្ជា​ក្រុម​នៅ​រាត្រី​នេះ ​ត​ទល់​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា។

វគ្គ​សន្សំ​ពិន្ទុ AFF Suzuki Cup 2018 ​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ ​ក្រុម​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ម្ចាស់​ផ្ទះ ​មីយ៉ាន់ម៉ា ​ដើម្បី​ស្វែង​រក​៣​ពិន្ទុ។ ​មុន​ការ​ប្រកួត​ទី​២​របស់​កម្ពុជា​ចាប់​ផ្ដើម ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​បាន​បញ្ជាក់​ថា​៖ “កម្ពុជា ​កំពុង​ផ្ដោត​លើ​ការ​បញ្ចប់​ទី​របស់​កីឡាករ​យើង។ យើង​ត្រូវ​រៀន​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​នេះ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់។ ហើយ​វត្តមាន​របស់ Honda ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​លេង​ល្អ​ថែម​ទៀត”។

រំលឹក​ថា​៧​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា ​មិន​ធ្លាប់​ឈ្នះ​មីយ៉ាន់ម៉ា​ម្ដង​ណា​ឡើយ ​ដោយ​បាន​ត្រឹម​ស្មើ​ម្ដង​គត់​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ឆ្នាំ​២០១៥ ​លេង​នៅ​ស្ដាត​អូឡាំពិក។ ប្រកួត​ចុង​ក្រោយ មិត្តភាព​ឆ្នាំ​២០១៧ ​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ១-២៕

អត្ថបទ៖ មុន្នីរម្យ