ប្ដីប្រពន្ធវ័យចំណាស់ បន្តស្លៀកពាក់ខោអាវគូស្នេហ៍រាល់ថ្ងៃ ក្រោយរៀបការ ៣៨ឆ្នាំ

  • 2018-11-12 06:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ជន​ជាតិ​ជប៉ុន​វ័យ​ចំណាស់​មួយ​គូ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ច្រណែន​យ៉ាង​ខ្លាំង​ក្រោយ​នៅ​បន្ដ​បង្ហាញ​ភាព​ផ្អែម​ល្អែម​ដល់​គ្នា​ទោះ​រៀប​ការ ៣៨​ឆ្នាំ​ហើយ​ក្ដី។

លោក​តា Tsuyoshi និង​លោក​យាយ Tomi Seki មាន​វ័យ​ជាង ៦០​ឆ្នាំ បាន​បង្កើត​គណនី Instagram មួយ​ឈ្មោះ Bonpon 511 ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ។ ប្ដី​ប្រពន្ធ​ទាំង​ពីរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តែង​តែ​ស្លៀក​ពាក់​ខោ​អាវ​គូ​ស្នេហ៍​ជា​រៀង​រាល់​ថ្ងៃ។ យោង​តាម​លោក​យាយ Tomi ឲ្យ​ដឹង​ថា "ចាប់​តាំង​ពី​ពួកយើង​សក់​ស្កូវ​មក យើង​គិត​ថា​វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​យើង​ស្លៀក​ពាក់​គូ​រាល់​ថ្ងៃ។ ដូច្នេះ​យើង​ក៏​ចាប់​ផ្ដើម​ស្លៀកពាក់​ស្ទាយ និង​ពណ៌​ដូច​គ្នា។”

ជាមួយគ្នានេះ តាម​រយៈ​ការ​បង្ហោះ​ក្នុង​គណនី Instagram របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ច្រណែន​យ៉ាង​ខ្លាំង​រហូត​ដល់​មាន Follower ជាង ៧៥១ ០០០ នាក់​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ LadBible   ប្រែសម្រួល ៖ រ័ត្ន