តាមដានសកម្មភាព​តារា​ច្រើន​រូប​ក្នុង​ព្រឹត្តិការណ៍​បំបែក​កំណត់​ត្រា​ទូ​ក ង ​វែង​ជាង​គេ​​នៅ​កម្ពុជា​​

  • 2018-11-12 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​ច្រើន​រូប ​បាន​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​បំបែក​កំណត់​ត្រា​ ​ទូក ​ង ​វែង​ជាង​គេ​លើ​ពិភពលោក ​កាល​ពី​ព្រឹក​មិញ ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រៃ​វែង ​។ ​​ក្នុង​នោះ តារា​ល្បី​ៗ​ជា​ច្រើន ​បាន​ស្លៀក​ឈុត​ប្រពៃណី​ តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ​ធ្វើ​ឲ្យ​ពិធី​កាន់​តែ​មាន​អស្ចារ្យ ។

​តារា​ជា​ច្រើន​ដូច​ជា លោក ព្រាប សុវត្ថិ ​ កញ្ញា ឱក សុគន្ធ​កញ្ញា ​លោក ហម ឈ​រ៉ា កញ្ញា ហ៊ិន ច័ន្ទ​នីរ័ត្ន កញ្ញា ​ឌួង ​ហ្សូ​រី​ម៉ា លោក ប៊ឺ​រី កញ្ញា សុវត្ថិ​ ឌី​ធា​រីកា ​លោក យ៉ែម សំអូន ​លោក អ៊ាម វន្នី ​ព្រម​ទាំង​តារា​ល្បី​ជា​ច្រើន​ដួង​ទៀត។

​លើស​ពី​នេះ ​ក៏​មាន​ការ​សម្ដែង​នូវ​របាំ​ប្រពៃ​ណី ​និង​ការ​បក​ស្រាយ​ចម្រៀង​ដើម្បី​សាទរ ​កម្ពុជា​ជាប់​កំណត់​ត្រា ទូក ​ង ​វែង​ជាង​គេ​លើ​ពិភពលោក ​ផង​ដែរ។​

​​គួរ​ជម្រាប​ថា ទូក​ង​វែង​ជាង​គេ​នេះ នឹង​ត្រូវ​យក​មក​ដាក់​បង្ហាញ​ឲ្យ​មហាជន ​បាន​ទស្សនា​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១-២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ។បន្ទាប់​មក​នឹង​យក​ទៅ​ដាក់​តាំង នៅ​មុខ​វាល​ព្រះ​មេន​រុ រយៈពេល​យ៉ាង​យូរ​១០​ថ្ងៃ ទើប​យក​ត្រឡប់​ទៅ​ខេត្ត​ព្រៃវែង​វិញ៕

​​​​

អត្ថបទ៖ លឹម សុនា