បណ្តុំរូបភាពស៊ីអារម្មណ៍ពីតារាម៉ូដខ្មែរកាត់បារាំង និងជាដុកទ័រ លេងម៉ូដសិចស៊ីកណ្តាលវាលស្រែ

  • 2018-11-12 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា អ៊ុំ ដេបូរ៉ា ជាតារាបង្ហាញអាជីពមួយរូបរស់នៅប្រទេសបារាំង ក្រុងប៉ារីស ហើយថែមទាំងជាវេជ្ជបណ្ឌិត​ស្រាវជ្រាវ និងព្យាបាលរោគមហារីក មកពីមហាវិទ្យាល័យមួយក្នុងប្រទេសបារាំង។

កាលពីដើមតុលា រហូតដើមខែវិច្ឆិកា ឆ្នាំ ២០១៨ នេះកញ្ញា និងគ្រួសារបានមកលេងប្រទេសកម្ពុជាដូចរាល់ឆ្នាំ ប៉ុន្តែអ្វីដែលប្លែក គឺលើកនេះ បូរ៉ា បានសាកល្បងការបង្ហាញម៉ូដបែបធម្មជាតិ ដោយមិនមានការផាត់មុខ តែងតួនោះទេ។

ការបង្ហាញម៉ូដនេះត្រូវរៀបចំ ដឹកនាំផលិតដោយ Sabay Entertainment ជាមួយនឹងកញ្ញាជាលើកដំបូងនៅកណ្តាលវាលស្រែវស្សា ខេត្តតាកែវ ជិតទន្លេបាទី ដែលមានភាពស្ងប់ស្ងាត់ ជាមួយនឹងវាលស្រែពណ៌ស្លាបសេក ដែលនឹងអាចនឹងច្រូតកាត់មុនពេលបុណ្យអុំទូក អកអំបុក និងសំពះព្រះខែមុខនេះ។

កញ្ញា ដេបូរ៉ា ប្រាប់ថានេះជាការបង្ហាញឈុតធម្មជាតិមួយដែលកញ្ញាជ្រើសរើសយកតែក្រមាខ្មែរ និងថតកណ្តាលវាលស្រែនៅតំបន់ជនបទ ដែលជាទីកន្លែងដែលកញ្ញាមិនធ្លាប់ថតរូបពីមុខ ហើយនេះជាឱកាសយ៉ាងពិសេសក្នុងការទទួលបានបទពិសោធន៍បែបនេះជាលើកដំបូង៕

ខាងក្រោមនេះជាជម្រើសរូបភាពរបស់កញ្ញា អ៊ុំ ដេបូរ៉ា បង្ហាញម៉ូដឈុតក្រមា នៅវាលស្រែ៖

អត្ថបទ៖ Sunny