អាកាសយានិកថតរូបផែនដីពីក្នុងកាប៊ីន ជាប់ពន្លឺស្រស់ស្អាតបំផុតកម្រឃើញពីមុន

  • 2018-11-12 09:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានិក​ម្នាក់​ដែល​ធ្វើ​ការ​ហោះ​ហើរ​ជុំ​វិញ​ពិភពលោក បាន​ថត​រូប​ផែនដី​ពី​ក្នុង​កាប៊ីន​ដើម្បី​ចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម​ពី​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ។

អាកាសយានិក​ឈ្មោះ Christiaan van Heijst បើកបរ​យន្ដ​ហោះ​ដឹក​ទំនិញ​ប្រភេទ Boeing-747 បាន​ថត​ទិដ្ឋភាព​ផែនដី​ពី​លើ​អាកាស​ក្នុង​រយៈ​កម្ពស់​ជាង ៩​គីឡូម៉ែត្រ​។ ក្នុង​ចំណោម​រូប​ថត​ទាំង​អស់​ដែល​លោក​បាន​ផ្ដិត​យក មាន​បញ្ចូល​ទាំង​រូប​មីគីវ៉េ, អាចម៍​ផ្កាយ​ធ្លាក់ និង​ពន្លឺ​ភាគ​ខាង​ជើង​ដ៏​ស្រស់​ស្អាត​បំផុត។ អាកាសយានិក​រូប​នេះ​ឲ្យ​ដឹង​ថា "ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការ​បរិយាយ​ប្រាប់​មនុស្ស​ពី​អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​ការ​ហោះ​ហើរ​ពេល​យប់ នៅ​ពេល​អ្នក​អ្នក​ឃើញ​ហ្វូង​ផ្កាយ, ពន្លឺ​ភាគ​ខាង​ជើង និង​ពន្លឺ​នៃ​បរិយាកាស​ជុំវិញ​ផែន​ដី​ជា​ដើម។”

គួរ​បញ្ជាក់​ថា អាកាសយានិក​រូប​នេះ បាន​ចំណាយ​ពេល ៨​ឆ្នាំ​រួច​មក​ហើយ​ដើម្បី​ថត​រូប​ភាព​ទាំង​នេះ ហើយ​គ្រប់​ពេល​ហោះហើរ​ម្ដង​ៗ លោក​តែង​តែ​យក​កាមេរ៉ា​តាម​ខ្លួន​ដើម្បី​ថត​រូប​ដ៏​ស្រស់ស្អាត និង​ចែកចាយ​សម្រាប់​គ្រប់​គ្នា​ដែល​មិន​ងាយ​នឹង​ឃើញ​ទិដ្ឋភាព​ដូចនេះ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន