ត្រូវ​ប៉ាន់​មួយ​ប្រាវ OnePlus 6T ត្រៀម​លក់​យក​តួ​លេខ​បំបែក​កំណត់ត្រា

  • 2018-11-12 11:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ក្រុមហ៊ុន​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​នូវ​ OnePlus 6T លើ​ទីផ្សារ​ជា​ច្រើន​រួម​ទាំង​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ក៏​មាន​ដាក់​លក់​ជា​ហូរហែ​តាម​តំណែង​ក្រុមហ៊ុន​ចែកចាយ​មាន​ទាំង T-Mobile អាច​គាំទ្រ​ប្រព័ន្ធ CDMA និង GSM។

ចំណុច​ខ្លាំង​ក្នុង​ឆ្នាំ​នេះ OnePlus បាន​លក់​ចេញ​ម៉ូឌែល 6T កើន​ឡើង​ដល់ ៨៦ ភាគរយ​សម្រាប់​ថ្ងៃ​បើក​លក់​ដំបូង​ក្នុង​ទីផ្សារ​អាមេរិក​បើ​ធៀប​នឹង​ជំនាន់​ចាស់ OnePlus 6។ របាយការណ៍​នេះ​បង្ហើប​ចេញ​ពី XDA Developers ​ដែល​បញ្ជាក់​តួ​លេខ​ច្បាស់ការ​ចេញ​ពី OnePlus ដោយ​ផ្ទាល់ ក្រោម​គោលបំណង​ចង់​លក់​ឲ្យ​បាន ១ លាន​គ្រឿង ​អំឡុង​ ៣ សប្តាហ៍។

ពោល​គឺ 6T កំពុង​ឈរ​លើ​ជំហាន​ឆ្ពោះ​ទៅ​រក​កំណត់ត្រា​ជា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ដែល​លក់​ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ សម្រាប់​តម្លៃ​ម៉ូឌែល Mirror Black 6/128GB ថ្លៃ ៥៤៩ ដុល្លារ ខណៈ Midnight Black 8/256GB ថ្លៃ ៦២៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា