មក​ស្គាល់​ កាល​បរិច្ឆេទ​នៃ​គ្រាប់​បាល់​សំខាន់​ៗ​ក្នុង​លីគ​របស់ Ronaldo

  • 2018-11-12 12:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ កីឡាករ​ Cristiano Ronaldo មាន​គ្រាប់​បាល់​ក្នុង​លីគ​ចំនួន​ ៤០៣​គ្រាប់​ហើយ​​ ក្រោយ​ចំណាយ​ពេល​ក្នុង​ក្លឹប​អាជីព​ក្នុង​លីគ​កំពូល​ ៤​ប្រទេស​ផ្សេង​គ្នា។ ខាង​ក្រោម​នេះ​ ជា​កាលបរិច្ឆេទ​នៃ​គ្រាប់​បាល់​សំខាន់​ៗ​របស់​រូប​គេ​៖

១. ស៊ុត​ចូល​គ្រាប់​ដំបូង​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់​ កាល​ពី​លេង​ឲ្យ Sporting CP នៅ​ ថ្ងៃ​ទី ០៧​ ខែ​តុលា​ ឆ្នាំ ២០០២។

២. ស៊ុត​ចូល​គ្រាប់​ទី ១០០​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ កាល​ពី​លេង​ឲ្យ​ Real Madrid នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១០។

៣. ស៊ុត​ចូល​គ្រាប់​ទី ២០០​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ កាល​ពី​លេង​ឲ្យ​ Real Madrid នៅ​ថ្ងៃ​ទី ០២​ ខែ​កញ្ញា ឆ្នាំ ២០១២។

៤. ស៊ុត​ចូល​គ្រាប់​ទី ៣០០​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ កាល​ពី​លេង​ឲ្យ​ Real Madrid នៅ​ថ្ងៃ​ទី ០៥​ ខែ​មេសា ឆ្នាំ ២០១៥។

៥. ស៊ុត​ចូល​គ្រាប់​ទី ៤០០​ក្នុង​លីគ​កំពូល​អ៊ីតាលី​ ពេល​លេង​ឲ្យ​ Juventus នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០១៨៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី