Pep មិន​ទាន់​ហ៊ានថា​ Man City មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ PL

  • 2018-11-12 14:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​លើក​ឡើង​ថា​ មាន​ក្លឹប​ជា​ច្រើន​ដែល​មាន​ឱកាស​ក្នុង​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ នេះ​បើ​តាម​ការ​សម្ភាស​ក្រោយ​ប្រកួត​ទល់​នឹង​ក្លឹប​ Manchester United។

អ្នក​ចាត់ការ​រូប​នេះ​បាន​ប្រាប់​ Sky Sports ថា៖ " ខ្ញុំ​គិត​ថា​ Man City ពេល​នេះ ហើយ​ Liverpool និង​ Chelsea ព្រម​ទាំង Arsenal និង​ Spurs សុទ្ធ​តែ​មាន​ឱកាស​ក្នុង​ការ​លើក​ពាន​ Premier League មិន​មែន​មាន​តែ​យើង​មួយ​ទេ " ។

Pep បាន​និយាយ​ថា​៖ " រដូវ​កាល​មុន​ យើង​អត់​យក​ពិន្ទុ​បាន​ទេ​ក្នុង​ទឹកដី​ Anfield (ទឹកដី Liverpool) ហើយ​លើក​នេះ​យើង​ស្មើ​ទៀត។ រដូវ​កាល​ យើង​ចាញ់​ទល់​នឹង​ United តែ​លើក​នេះ យើង​ឈ្នះ ដូច្នេះ​វា​ល្អ​ហើយ។ អ្វី​ដែល​សំខាន់​នោះ​គឺ យើង​ត្រូវ​លេង​ឲ្យ​ល្អ​ជាប់​រហូត​ " ។

លោក​បាន​បន្ថែម​ទៀត​ថា​៖ " ទើប​តែ​ខែ​វិច្ឆិកា​ទេ មាន​ប្រកួត​ច្រើន​ទៀត​ដែល​ត្រូវ​លេង​ ហើយ​ម្យ៉ាង​យើង​អត់​ទាន់​បញ្ចប់​ជុំ​ទី១ ផង​ ដូច្នេះ​ហើយ​អ្វី​ៗ​អាច​នឹង​កើត​ឡើង​ក្នុង​បាល់ទាត់​នេះ " ។

សូម​បញ្ជាក់​ថា​ ក្លឹប​ Manchester City កំពុង​ឈរ​លេខ​ ១​ក្នុង​តារាង​ Premier League ដោយ​មាន​ ៣២​ពិន្ទុ​ក្នុង​ដៃ​ និង​មិន​ទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ​៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី