Trailer ដំបូងរឿង "Pokemon: Detective Pikachu” ចេញជាផ្លូវការហើយ
- 2018-11-13 02:08:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trailer ដំបូងរឿង "Pokemon: Detective Pikachu” ចេញជាផ្លូវការហើយ
ចន្លោះមិនឃើញ
វីដេអូខ្លីផ្លូវការដំបូងរឿង "Pokemon: Detective Pikachu” បានចេញជាផ្លូវការហើយ។ អ្វីដែលកាន់តែពិសេសនោះគឺ ក្នុងខ្សែភាពយន្តថ្មីមួយនេះ តារាសម្ដែងដ៏ល្បី Ryan Reynolds ត្រូវបានជ្រើសរើសសម្រាប់ជាអ្នកបញ្ចូលសំឡេងឲ្យតួអង្គសំខាន់ប្រចាំរឿងគឺ Pikachu។
ក្នុងវីដេអូខ្លីសម្រាប់ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៩ ខាងមុខនេះ តារាសម្ដែង Ryan Reynolds នឹងត្រូវក្លាយខ្លួនជាអ្នកបញ្ចូលសំឡេងបែបគួរឲ្យស្រឡាញ់ សម្រាប់តួអង្គសត្វចម្លែកតូចពណ៌លឿង Pikachu។
ងាកត្រឡប់មកវីដេអូខ្លីរបស់រឿងវិញ អ្វីដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តជាមួយភាពយន្តថ្មីមួយនេះ គឺតួអង្គ Pikachu នេះផ្ទាល់តែម្ដង។ ប្រិយមិត្តដែលធ្លាប់បានទស្សនារឿង Pokemon ប្រភេទបែបគំនូរជីវចល ប្រាកដជាបានឃើញនិងស្គាល់តួអង្គ Pikachu ហើយដែល តួអង្គមួយនេះ មិនចេះនិយាយអ្វីទាំងអស់ គ្រាន់តែអាចបញ្ចេញសំឡេងបែបតូចៗគួរឲ្យស្រឡាញ់តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ភាពយន្តថ្មីបែបមនុស្សនេះវិញ Pikachu តាមពិតទៅគឺអាចនិយាយបាន ប៉ុន្តែសំឡេងរបស់វាគឺអាចឮ និងយល់បានដោយតួអង្គ Tim Goodman ដែលសម្ដែងដោយ Justice Smith តែប៉ុណ្ណោះ ហើយសម្រាប់មនុស្សដទៃអាចឮតែគេស្រែកដូចសំឡេងសត្វធម្មតា។
ចង់ដឹងថា វីដេអូខ្លីដំបូងនោះ មានភាពទាក់ទាញយ៉ាងណានោះ ទស្សនាខាងក្រោមនេះ៖