មិននឹកស្មាន ប៉ែន ចំរ៉ុង ធ្វើឲ្យ ហេង ចន្ថា ខឹងខ្លាំងដល់ថ្នាក់និយាយលែងចេញ
- 2018-11-13 02:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន ប៉ែន ចំរ៉ុង ធ្វើឲ្យ ហេង ចន្ថា ខឹងខ្លាំងដល់ថ្នាក់និយាយលែងចេញ
ចន្លោះមិនឃើញ
ឆ្លងកាត់ការសម្ដែងខ្សែភាពយន្តភាគ និងខ្នាតធំរយៈពេល២ឆ្នាំមកនេះ ហេង ចន្ថា បានជួបតារាប្រុសៗជាច្រើនតែគ្មានកំលោះសង្ហាណាម្នាក់ខូចខិលដូច ប៉ែន ចំរ៉ុង នោះទេពូកែញ៉េះញ៉ោះធ្វើឲ្យនាង ខឹងខ្លាំងមិនដឹងរកពាក្យអ្វីមកនិយាយ។
តួអង្គស្រីក្នុងរឿង"កូនក្រក" ថា នៅពេលចុះទៅថតរឿងជាមួយគ្នាក្នុងពេលម៉ោងសម្រាក ប៉ែន ចំរ៉ុង តែងតែដើរញ៉េះញ៉ោះ និងបិចថ្ពាល់ដ៏ស្រស់ស្អាតរបស់នាង លេងធ្វើដូចគ្មានរឿងអ្វីកើតឡើង។ ដោយមិនខ្វាយខ្វល់ពីអារម្មណ៍ដែលនាង កំពុងខឹងសូម្បីតែបន្តិចសោះ កាន់តែខឹងរឹតតែមកជិត។
ហេង ចន្ថា ថា៖"ពេលមកបិចថ្ពាល់ហ្នឹងខ្ញុំកាន់តែហាមគាត់កាន់តែមកបិច ដល់ពេលអ៊ីចឹងទៅខ្ញុំលែងប្រកាន់ចរិតព្រាននារីរបស់គាត់ព្រោះដឹងថាបង ចំរ៉ុង គាត់ចូលចិត្តលេងសើចច្រើន។"
ហេង ចន្ថា មានស្រុកកំណើតនៅ ខេត្តកំពង់ចាម នាងគឺជាអតីតជយលាភីលេខ១ ក្នុងកម្មវិធី Miss Grand Cambodia 2016 ។ ខ្សែភាពយន្តដែលនាង ធ្លាប់សម្ដែងកន្លងមកមានដូចជារឿង "វិញ្ញាណជ្រែកបេះដូង" “កូនក្រក" “បន្ដោងឆ្នាំងដី" និងជាច្រើនរឿងទៀត៕