Scholes​ ទាយ​ពី​ក្រុម​អាច​ឈ្នះ​ពាន​ Premier League មាស​ដូច​​ Arsenal​

  • 2018-11-13 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Scholes ព្យាករណ៍​ថា​ Manchester City របស់​ Pep Guardiola អាច​ជា​ក្រុម​បន្ទាប់​ដែល​ឈ្នះ​ពាន​ Premier League មាស​ដ៏​កម្រ​ក្នុង​ពិភព​បាល់ទាត់​អង់គ្លេស។

Scholes

Arsenal ជំនាន់​ Thierry Henry, Patrick Viera និង​ Robert Piresគឺ​ជា​ក្រុម​ដំបូង​ និង​តែ​មួយ​គត់​ដែល​ឈ្នះ​ពាន​មាស​ Premier League ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Invincibles ក្រោយ​ពួកគេ​លើក​ពាន​កាល​ពី​រដូវ​កាល​ ២០០៣-០៤​ ដោយ​មិន​​ចាញ់​សោះ​ក្នុង​៣៨​ប្រកួត​​។​

Scholes ជឿជាក់​ថា​ក្រុម​របស់​ Pep មាន​សមត្ថភាព​អាច​សាង​ប្រវត្តិសាស្ត្រ​នេះ​ម្ដង​ទៀត​បន្ទាប់​ពី​លេង​១២​ប្រកួត​ ឈ្នះ​១០ ស្មើ​២​ និង​ចាញ់​០។​ "ខ្ញុំ​បាន​មើល​ប្រកួត​ទល់​ Wolves ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ណា​អាច​យក​ឈ្នះ ​City បាន​ទេ​ ហើយ​រដូវ​កាល​នេះ​ពួកគេ​នឹង​បញ្ចប់​រដូវ​កាល​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់"។ វីរបុរស​ United និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​កាល​ពី​ឆ្នាំ​២០០៤​ Arsenal លេង​៣៨​ប្រកួត​ឈ្នះ​២៦​​, ស្មើ​១២​ ពី​៣៨​ប្រកួត​មាន​ន័យ​ថា​ពួកគេ​របូត​ពិន្ទុ​អស់​តែ​២៤​ប៉ុណ្ណោះ​ពេញ​មួយ​រដូវកាល៕

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី