មកមើល ពិធីបុណ្យគប់លាមកគោ ចម្លែកបំផុតមានតែនៅឥណ្ឌា (មានវីដេអូ)

  • 2018-11-13 03:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​រាប់​រយ​នាក់​នៅ​ភូមិ Gomatapura ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លែក​គប់​លាមក​គោ​ដាក់​គ្នា។

ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Gorehabba និង​ត្រូវ​​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្រោយ​បុណ្យ Diwali នៅ​ចុង​ខែ​តុលា​។ នៅ​ពេល​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ពិធី​បុណ្យ ប្រជាជន​ទាំង​ប្រុស​ស្រីក្មេង​ចាស់ នាំ​គ្នា​ប្រមូល​លាមក​គោ​មក​ដាក់​នៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​ពិធី។ បុរស​ៗ​រាប់​រយ​នាក់​នៅ​ក្នុង​ភូមិ តម្រូវ​ឲ្យ​ស្លៀក​ខោ​ខ្លី រួច​ប្រមូល​ផ្ដុំ​គប់​លាមក​គោ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ស្រដៀង​នឹង​ពិធី​បុណ្យ​គប់​ប៉េងប៉ោះ​ក្នុង​ប្រទេស​អេស្ប៉ាញ។

គួរបញ្ជាក់ថា ការ​គប់​លាមក​គោ ត្រូវ​បាន​ប្រជាជន​ជឿ​ថា​ជា​ការ​លាង​បាប​ដល់​ខ្លួន និង​ដល់​បុព្វបុរស​របស់​ពួកគេ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ LiveScience   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម