Ibrahimovic យក​ឈ្នះ Rooney ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ឆ្នើម​ជាង​គេ​នៅ MLS

  • 2018-11-13 03:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic ត្រូវ​បាន​បោះ​ឆ្នោត​​​ឲ្យ​ឈ្នះ​ពាន កីឡាករ​ចំណូល​ថ្មី​ឆ្នើម​​ជាង​គេ​ប្រចាំ​ឆ្នាំ (MLS Newcomer of the Year) ដោយ​បាន​នាំ​មុខ​​កីឡាករ​អង់គ្លេស​ Wayne Rooney។

ពានរង្វាន់​មួយ​​នេះ​​​ផ្ដល់​ជូន​សម្រាប់​កីឡាករ​ដែល​ទើប​មក​លេង​នៅ​​នៅ​រដូវ​កាល​ដំបូង​ក្នុង​លីគ​កំពូល​អាមេរិក។ Ibrahimovic បាន​ចូលរួម​ជាមួយ LA Galaxy ពូ​ក្លឹប Manchester United កាល​ពី​ខែ មីនា​ឆ្នាំ​នេះ​និង​រក​បាន​២​គ្រាប់​​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្លឹប លេង​ទល់​នឹង Los Angeles FC។

កីឡាករ​វ័យ​៣៧​ឆ្នាំ​​បាន​បញ្ចប់​រដូវកាល ដោយ​រក​បាន​២២​គ្រាប់​និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​១០​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត។ គេ​ទទួល​​បាន​សំឡេង​បោះឆ្នោត​៣៦% សម្រាប់​ពាន​កីឡាករ​ចំណូល​ថ្មី​ឆ្នើម​ជាង​គេ។

ចំពោះ Rooney របស់ DC Unitedវិញ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​មាន​៣២% និង Carlos Velaរបស់​ក្លឹប Los Angeles FC នៅ​លេខ​៣។ ពាន​រង្វាន់​មួយ​នេះ​មាន​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ដោយ​អ្នក​ចាត់​ការ​នៅ MLS អ្នកកាសែត​និង​កីឡាករ​នៅ​លីគ MLS។ Rooney និង Ibrahimovic ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​១១​នាក់​ប្រចាំ​រដូវ​កាល​​នៅ MLSផង​ដែរ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម