តាមសម្ដី Seungri បង្ហាញ​ច្បាស់ថា BLACKPINK មានចំណុចដូច BIGBANG ច្រើនចំណុចណាស់

  • 2018-11-13 03:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ទោល​របស់​ BLACKPINK បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន​ សូម្បី​តារាៗ​រួម​អាជីព​ក៏​លេច​មុខ​ទៅ​ចូលរួម​ច្រើន​ដែរ។ អ្វី​ដែល​ជា​ការ​ពញ្ញាក់​អារម្មណ៍​ នៅ​ថ្ងៃ​នោះ​ក៏​មាន​ការ​ចូលរួម​ពី​ Seungri សមាជិក​ក្រុម​ BIGBANG ដែល​ត្រូវ​ជា​រៀមច្បង​របស់​ BLACKPINK ដែរ។

វត្តមាន​របស់​តារា​ប្រុស​រូប​នេះ​លើ​ឆាក​តន្ត្រី​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ថ្ងៃ​នោះ​អស្ចារ្យ​ថែម​មួយ​កម្រិត​ ហើយ​នេះ​ក៏​បង្ហាញ​ពី​ទឹក​ចិត្ត​គាំទ្រ​របស់​លោក​ចំពោះ​សិស្ស​ប្អូន​ដែរ។ លេច​មុខ​នៅ​ថ្ងៃ​នោះ​ Seungri បាន​លើក​ពាក្យពេចន៍​មួយ​ចំនួន​មក​និយាយ​ ធ្វើ​ឲ្យ​អារម្មណ៍​ BLINK (អ្នក​គាំទ្រ​ BLACKPINK) រំភើប​មួយ​កម្រិត។

Seungri ថា៖ "ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ​ជាមួយ​ BLACKPINK។ ទីតាំង​ប្រគំតន្ត្រី​នេះ​ ក៏​ជា​កន្លែង​ដែល​ BIGBANG ចាប់​ផ្ដើម​ការ​ប្រំតន្ត្រី​លើក​ដំបូង​បង្អស់​ដែរ ហើយ​ខ្ញុំ​ដឹង​ថា​គ្រប់​យ៉ាង​ចាប់ផ្ដើម​នៅ​ទីនេះ យើង​នឹង​ឃើញ​ថា​ ឆាប់ៗពួកគេ​ក៏​នឹង​លេច​មុខ​នៅ​ជុំ​វិញ​ពិភពលោក​ដែរ"​។

បន្ថែម​ពី​លើ​នេះ​ សមាជិក​ក្មេង​ជាង​គេ​របស់​ BIGBANG ក៏​បាន​និយាយ​ទៀត​ថា៖ "ខ្ញុំ​គិត​ថា​ រវាង​ BIGBANG និង​ BLACKPINK មាន​ចំណុច​ដូច​គ្នា​ច្រើន។ ​និយាយ​ទៅ​ រាល់​ពេល​ ឲ្យ​តែ​ខ្ញុំ​ឃើញ​ Jennie ខ្ញុំ​តែង​នឹក​ឃើញ​ បង​ប្រុស​ G-Dragon ពួកគេ​ទាំង​ ២​តែង​នៅ​ទីក្រុង​ប៉ារីស ហើយ​ស្ទីល​លេង​ខ្លួន​ក៏​ឡួយៗ​ដែរ។ Lisa វិញ​ តែង​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ Daesung ពេល​នាង​មាន​អារម្មណ៍​ស្រស់ស្រាយ រីឯ Jisoo ក៏​អ៊ីចឹង​ដែរ ខ្ញុំ​ឃើញ​នាង​ពេល​ណា ខ្ញុំ​នឹក​ដល់​ TOP ដែរ។ ពួកគេ​ទាំង​ ២​ រាង​ឡប់ៗ​បន្តិច ហើយ​ចូលចិត្ត​ធ្វើ​រឿង​ហួសចិត្តច្រើន​ ប៉ុន្តែ​វា​នៅ​តែ​ជា​មន្តស្នេហ៍​ទាក់ទាញ​របស់​ពួកគេ​រៀងៗខ្លួន។ ចុង​ក្រោយ​ Rosé តែង​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ Taeyang។ សំឡេង​របស់​នាង​ពោរពេញ​ទៅ​ដោយ​កម្លាំង ហើយ​នាង​មានញាណ​ជាអ្នក​សិល្បៈ​ពេញ​ខ្លួន"៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី