បាត់​មុខ​យូរ ទី​បំផុត Fan Bingbing ត្រឡប់​បង្ហាញ​ខ្លួន​សា​ជា​ថ្មី ជាមួយ​រូបថត​ផ្សាយ​ផលិតផល

  • 2018-11-13 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា គឺ​ជា​ទិវា​អ្នក​នៅ​លីវ​របស់​ប្រទេស​ចិន។ ជាមួយ​នឹង​ទិវា​នេះ​ដែរ ប្រជាជន​ចិន​ជាច្រើន​បាន​ចំណាយ​ពេលវេលា​នៅ​លីវ​របស់​ពួកគេ​យ៉ាង​សប្បាយ​រីករាយ។ ចំពោះ​តារា​ល្បី​ប្រចាំ​ប្រទេស​ចិន​នេះ​ផង​ដែរ ក្រៅ​ពី​ចំណាយ​ពេល​ទៅ​ផ្សារ​ទិញ​របស់​សម្រាប់​ជា​កាដូ​ជូន​ខ្លួន​ឯង រឿង​ដែល​សំខាន់​ចំពោះ​ពួកគេ​មួយ​ទៀត​នោះ​គឺ ផ្សព្វផ្សាយ​លក់​ផលិតផល​ដែល​ពួកគេ​ធ្វើ​ជា​អ្នក​តំណាង។

នៅ​ថ្ងៃ​​ដដែល​នោះ​ដែរ មហាជន​ចិន​មួយ​ចំនួន បាន​រក​ឃើញ​ថា តារា​សម្ដែង Fan Bingbing ក៏​បាន​លេច​មុខ​​ផ្សព្វផ្សាយ​ផលិតផល​​គ្រឿង​សម្អាង​របស់​នាង​​ផង​ដែរ ក្រោយ​បាត់​មុខ​អស់​មួយ​រយៈ​កន្លង​មក​នេះ។

ក្នុង​នោះ​ដែរ គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា FANBEAUTY ក៏​បាន​បង្ហោះ​សារ​ផ្សព្វផ្សាយ​ផលិតផល ដែល​មាន​រូបភាព​របស់​តារា​សម្ដែង​ Fan Bingbing នៅ​លើ​នោះ​ផង​ដែរ។ បើ​ទោះ​ជា​លើក​នេះ Fan Bingbing លេច​មុខ​គ្រាន់​តែ​មក​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់​ខ្លួន​នាង​ផ្ទាល់​ក៏​ពិត​មែន ប៉ុន្តែ​សកម្មភាព​របស់​នាង​នេះ មហាជន​ជា​ច្រើន​ជឿជាក់​ថា អាច​ចាត់ចូល​ជា​ផ្នែកមួយនៃការ​វិល​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​វិញ​របស់នាងហើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម