ងាកចេញ​ពីព័ត៌មាន​ផ្សេងៗរបស់ Aff Taksaorn និងមកដឹងប្រវត្តិនាង​វិញ តើយ៉ាងណាខ្លះ?

  • 2018-11-13 06:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​ ព័ត៌មាន​ទាក់​ទង​នឹង​ទំនាក់ទំនងស្នេហា​រវាង​តារា​ស្រី​ Matt Peranee និង​បុរសពោះម៉ាយ​ Songkarn Taechanarong បង្ក​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

បើ​ទោះ​បី​ជា​រឿង​របស់​បុគ្គល​ទាំង​ ២​នេះ​មែន​ ប៉ុន្តែ​មហាជន​​នាំ​គ្នា​អាណិតអាសូរ​ដល់​តារាសម្ដែង​ Aff Taksaorn ដែល​ជា​អតីត​ភរិយា​រប​ស់​ Songkarn។ មូលហេតុ​ក៏ដោយសារ​ មនុស្ស​ជា​ច្រើន​សង្ស័យ​ថា ការសម្រេច​លែង​លះរបស់​ Aff និង​អតីត​ស្វាមី​ ក៏​ជាប់ពាក់ព័ន្ធ​នឹង​ Matt ដែរ។ នាង​ជា​នារី​ស្លូតបូត​ និង​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ ប៉ុន្តែ​ខ្លួន​ឯង​បែរ​ជា​ជួប​ស្នេហា​មិន​សម​ប្រកប​ពី​ជីវិត​គ្រួសារ​ទៅ​វិញ។

ដោយសារ​ព័ត៌មាន​ចេញ​ផ្សាយ​ពី​នាង​កាន់​តែ​ច្រើន​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ប្រវត្តិ​ខ្លះៗ​របស់​តារា​ស្រី​រូប​នេះ។ ដូចនេះ​ Sabay ក៏​បាន​រៀប​រៀង​ និង​ដក​ស្រង់​ចំណុច​សំខាន់​ផ្សេង​ៗ​ដែល​អ្នក​គួរ​ដឹង​ដូច​តទៅ។

Aff មាន​ឈ្មោះ​ពេញ​ Taksaorn Paksukcharern កើត​នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា ឆ្នាំ ១៩៨០។ នាងបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ទំនាក់ទំនង​ ពី​សាកលវិទ្យាល័យ​ Chulalongkorn។

Aff ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០១ ហើយ​បច្ចុប្បន្ន​ ក្រៅ​ពី​ជា​តារា​ម៉ូដែល នាង​ក៏​ជា​តារាសម្ដែង​ដែល​តែង​លេច​មុខ​ក្នុង​រឿង​ជា​ហូរហែតាំង​ពី​ឆ្នាំ ២០០៣។ នាង​បាន​ឈ្នះ​ពាន​ជា​ច្រើន ក្នុង​នោះ​មាន​តាំង​ពី​ ពាន​ជា​តារា​សម្ដែង​ស្រី​ឆ្នើម តារា​ជាទីពេញ​ចិត្ត​របស់​មហាជន និង​ពាន​ជា​ច្រើនទៀត។

និយាយ​ពី​ជីវិត​ស្នេហា​វិញ​ ក្នុង​ឆ្នាំ ២០១២ តារាស្រី​កម្ពស់​ ១៦២សង់ទីម៉ែត្រ​នេះ បាន​រៀប​ការ​ជាមួយ​មន្ត្រី​ប៉ូលីស​ម្នាក់​ឈ្មោះ​ Songkarn Taechanarong។ ចំណង​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ ២​ គឺ​កូនស្រី​គួរ​ឲ្យស្រឡាញ់​មាន​ឈ្មោះ​ Peemai កើត​នៅ​ថ្ងៃ​ទី​ ០១ ខែមករា ឆ្នាំ២០១៥។ ប៉ុន្តែ​ដោយ​សារ​អស់​និស្ស័យ​នឹង​គ្នា​ ជីវិត​គ្រួសារ​របស់​ Aff និង​ស្វាមី​ក៏​ត្រូវ​ដល់​ទី​បញ្ចប់។ ពួកគេ​បាន​លែង​លះ​គ្នា​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា ឆ្នាំ ២០១៨។ សម្រាប់​កូន​ស្រី​វិញ អ្នក​ទាំង​ ២​ចែក​គ្នា​មើល​ថែ​រក្សា​បីបាច់ ក្នុង​នាម​ជា​ម្ដាយ​ឪពុក​ដដែល៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី