ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ SCG ចុះចែករំលែក​ជំ​នា​ញ​ដល់អ្នកបើកបររថយន្តធុនធ្ងន់

  • 2018-11-13 06:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា សម្លាប់​មនុស្ស​ប្រមាណ ៥ នាក់ និង​បង្ក​របួសស្នាម​ដល់​មនុស្ស​ច​ន្លោះ​ពី ១៥ ទៅ ២០ នាក់​ជា​រៀងរាល់ថ្ងៃ ដោយ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកប្រាក់​រាប់រ​យ​លាន​ដុល្លារ លើ​ការ​ខូច​បង់​ទ្រ​ព្យ​សម្បត្តិ ការព្យាបាល និង​ការខាតបង់​ផលិតភាព​ការងារ ។ ដូច្នេះ កម្មវិធី​ប​ណ្ដុះ​បណ្ដាល​នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ដែល​នឹង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​ធ្វើ​ឲ្យ​ការបើកបរ​នៅតាម​ដងផ្លូវ​កាន់​តែមាន​សុវត្ថិភាព​សុវត្ថិភាព​។ ​

ដូច្នេះ​ហើយ​ អេស​ស៊ីជី (SCG) ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន បាន​ចុះ​អនុស្ស​រណៈនៃការ​យោគ​យល់​គ្នា​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ជួយ​គាំទ្រ​ដល់​ការលើកកម្ពស់​ចំណេះដឹង​នៃ​ការ​ប​ណ្ដុះ​បណ្ដាល​ផ្នែក​បើកបរ សម្រាប់​ម​ជ្ឈ​មណ្ឌលប​ណ្ដុះ​បណ្ដាល​បើកបរ​យាន​យ​ន្ត​ធុន​ធ្ង​ន់ ក្នុង​រាជធានី​ភ្នំពេញ ដែល​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការលើកក​ម្ព​ស់​ការ​យល់ដឹង​អំ​ពី​ច្បាប់​ចរាច​រណ៍ និង​ការបើកបរ​ឲ្យ​មានសុវត្ថិភាព​។

លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ (Somwang Manpimonchai) នាយក​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍ថា​៖ “​ខ្ញុំ​សង្ឃឹម​ថា ចំណេះដឹង​ទាំងអស់​នេះ​អាច​យកទៅ​កែសម្រួល និង​ប្រើប្រាស់​សម្រាប់​ការ​អប់​រំដល់​ប្រជាជន​កម្ពុជា​។ យើង​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​យើង​ខ្ញុំបាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​វ​គ្គប​ណ្ដុះ​បណ្ដាល តាម​រយៈ​ការ​ចុះ​អនុស្ស​រណៈនៃការ​យោគ​យល់​គ្នា​ថ្ងៃ​នេះ​។ កិច្ច​ព្រម​ព្រៀង​នេះ​នឹងធ្វើ​ឲ្យ​យើង​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​លើកកម្ពស់​បទដ្ឋាន​នៃ​ការបើកបរ​នៅក្នុង​ប្រទេស​កម្ពុជា​”​។

ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋ​ម​ន្ត្រី និង​ជា​រដ្ឋ​ម​ន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មាន​ប្រសាសន៍ថា ការ​ប​ណ្ដុះ​បណ្ដាលនឹង​ប្រព្រឹត្តទៅ​នៅ​ឯម​ជ្ឈ​ម​ណ្ឌ​លប​ណ្ដុះ​បណ្ដាល​បើកបរ​យាន​យ​ន្ត​ធុន​ធ្ង​ន់ ស្ថិតក្នុង​ខ័ណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ម​ជ្ឈ​មណ្ឌលប​ណ្ដុះ​បណ្ដាល​នេះ​នឹង​ដើរតួនាទី​សំ​ខាន់​ក្នុង​ការលើកកម្ពស់​ការ​យល់ដឹង​របស់​អ្នកបើកបរ​ជុំ​វិ​ញ​ច្បាប់​ចរាចរណ៍ ដូច្នេះ​នឹង​រួម​ចំ​ណែ​ក​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។

ឯកឧត្តម​ទេស​រដ្ឋ​ម​ន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូមអរ​គុណជា​ទៅ​ក្រុមហ៊ុន​អេស​ស៊ីជី ដែល​បាន​ប​ណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​របស់​យើង​នៅ​ប្រទេស​ថៃ ហើយ​គ្រូ​បង្គោល​នឹង​មក​ប​ង្រៀន​ថែមទៀ​តទៅ​ម​ន្ត្រី របស់​យើង ដើម្បី​ចូលរួម​ប​ង្រៀន​អ្នកបើកបររ​ថយ​ន្ត​ធុន​ធ្ង​ន់​”​។

កាលពី​ឆ្នាំ ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រ​ថយ​ន្ត​ដឹក​ទំ​និ​ញ​ធុន​ធ្ង​ន់​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ២០០នាក់​ក្នុង​ប្រទេស​កម្ពុជា​។ បើ​តាម​ឯកឧត្តម​ទេស​រដ្ឋ​ម​ន្ត្រី​បានឲ្យដឹងថា បច្ចុប្បន្ន រ​ថយ​ន្ត​ធុន​ធ្ងន់​ចំ​នួន ២៣ ម៉ឺន​គ្រឿង​ត្រូវបាន​ចុះបញ្ជី ប៉ុន្តែ​ការ​ប​ណ្ដុះ​បណ្ដាល និង​កម្រិត​នៃ​អ្នកមាន​ប័ណ្ណបើកបរ​នៅមាន​ចំនួន​ទាប​នៅឡើយ​ដែល​ក្នុង​នោះ អ្នកបើកបរ​យាន​យ​ន្ត​ធុន​ធ្ងន់ មានតែ ៦០%​ប៉ុណ្ណោះ​ដែលមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម