អតីត​គ្រូ​បង្វឹក​បាល់ទះ​​កម្ពុជា ​និយាយ​ពីរ​​ចំណុច​ដែល​គួរ​តែ​មាន​​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ

  • 2018-11-13 07:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន សុក្រិត គ្រូ​បង្វឹក​បាល់ទះ​​​ជម្រើស​ជាតិ​កម្ពុជា​កាល​ឆ្នាំ​២០១៧ បាន​និយាយ​ពីរ​ចំណុច​ដែល​ក្រុម​បាល់ទះ​កម្ពុជា​គួរតែ​មាន​នា​ពេល​បច្ចុប្បន្ន ដើម្បី​អាច​ឲ្យ​វិស័យ​នេះ​ឈាន​ទៅ​​រក​ការ​រីក​ចម្រើន​បាន​ខ្លាំង​ជាង​នេះ។

លោក សាន សុក្រិត

គ្រូ​បង្វឹក​​បាល់ទះ​របស់​វិសាខា​បច្ចុប្បន្ន​រូប​នេះ​បាន​លើក​ឡើង​ថា ពីរ​ចំណុច​នោះ​គឺ​ក្រុម​ជម្រើស​ជាតិ​គួរតែ​មាន​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន​​ជាង​បច្ចុប្បន្ន។ មួយ​ទៀត​គឺ​ការ​បង្កើត​លីគ​បាល់ទាត់​ស្រុក​ខ្មែរ ដែល​ចំណុច​នេះ​គឺ​ជា​រឿង​សំខាន់​មែន​ទែន ដើម្បី​ឲ្យ​កីឡាករ​បាល់ទះ​ទាំង​អស់​អាច​មាន​ការ​ប្រកួត​​ញឹកញាប់​។

លោក​និយាយ​ពីរ​ចំណុច​ខ្វះខាត​រាល់​ថ្ងៃ​​នេះ​ថា បាល់ទះ​មាន​តែ​កម្មវិធី​មួយ​គត់​ សម្រាប់​ជម្រើស​ជាតិ​គឺ​ Sea Games ដែល​នេះ​ជា​រឿង​ដែល​​​ពិបាក​មែន​ទែន ក្នុង​ការ​ធ្វើ​ឲ្យ​កីឡាករ​មាន​សមត្ថភាព​កើន​ឡើង​ និង​ទទួល​បាន​បទ​ពិសោធ​​។ ​នៅ​ពេល​កីឡាករ​ជម្រើស​ជាតិ​ចប់​ភារកិច្ច​នេះ​ពួក​គេ​ត្រូវ​សម្រាក​រង់​ចាំ​ Sea Games លើក​ក្រោយ​ទៀត​ ទើប​អាច​មាន​ការ​ប្រកួត​អន្តរជាតិ​ផ្លូវ​ការ​។

លោក​ សាន សុក្រិត បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​បាល់ទះ​របស់​ក្លឹប​បាល់ទះ​វិសាខា។ បច្ចុប្បន្ន​សហព័ន្ធ​​បាល់​ទះ​បាន​​ចុះ​កុង​ត្រា​ជា​មួយ​គ្រូ​បង្វឹក​បាល់ទះ​មក​ពី​ចិន​ក្នុង​កុង​ត្រា ៥ រដូវ​កាល។

គ្រូ​បង្វឹក​​បាល់ទះ​ជនជាតិ​ចិន
ក្រុម​ជម្រើស​ជាតិ​បាល់ទះ​បច្ចុប្បន្ន​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម