ក្មេងៗកាន់តែ​ឆ្លាតវៃ​ក្រោយ​ចូលរួមវេទិកា​សហគមន៍ SCIA Learning Village

  • 2018-11-13 11:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត SCIA Learning Village ដែលជាវេទិកាសហគមន៍ថ្មីសន្លាងមួយផ្តួចផ្តើមរៀបចំដោយសាលា Singapore Cambodia International Academy ក្នុងគោលបំណងជួយសម្រួលដល់ការសិក្សារបស់សិស្សជំនាន់ថ្មី ដោយផ្អែកលើការធ្វើពិសោធន៍ជាក់ស្តែង បានប្រព្រឹត្តទៅហើយ កាលពីថ្ងៃទី៣ វិច្ឆិកា ២០១៨ កន្លងទៅនេះ។

កម្មវិធីនេះបានផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងជាច្រើនដល់មហាជនដែលបានចូលរួម ទាក់ទងនឹងការបង្ហាញពីបច្ចេកវិទ្យាឈានមុខ និងទំនើបបំផុត និងជំនាញទំនាក់ទំនងផ្សេងៗ ដោយអ្នកជំនាញមកពី បារាំង ជប៉ុន និងសិង្ហបុរី។

នៅក្នុងកម្មវិធីពេញមួយរសៀលនេះ ក៏មានក្រុមហ៊ុនដៃគូមួយចំនួនបានធ្វើបទបង្ហាញទាក់ទងនឹងប្រធានបទផ្សេងៗជាច្រើនទៀត។ ជាក់ស្តែងមន្ទីរពេទ្យជប៉ុនសាន់រាយស៍ ភ្នំពេញ បានធ្វើបទបង្ហាញអំពីការរៀបចំរបបអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ និងផ្តល់ជូនប័ណ្ណសមាជិកភាពដោយឥតគិតថ្លៃសម្រាប់ការប្រឹក្សាយោបល់ផ្នែកសុខភាពដល់អ្នកចូលរួម។

ក្រៅពីនេះ ក្រុមហ៊ុន APPress បានធ្វើបទបង្ហាញមួយទាក់ទងនឹងការបង្កើតកម្មវិធីទូរស័ព្ទចល័តដោយមិនចាំបាច់សរសេរកូដ ក្នុងពេលនោះដែរអ្នកចូលរួមក៏មានឱកាសសាកល្បងបង្កើតកម្មវិធីទូរស័ព្ទដោយខ្លួនឯងតាមរបៀបដែលងាយស្រួលបំផុត។ លើសពីនេះទៀត ក្រុម Youth Ambassadors ក៏បានបើកឲ្យអ្នកចូលរួមសាកល្បងជាមួយនឹងឧបករណ៍ទំនើប VR នៅឯស្តង់របស់ខ្លួនផ្ទាល់ផងដែរ។

មិនតែប៉ុណ្ណោះ មានក្រុមហ៊ុនជាច្រើនទៀតដែលបានបង្ហាញពីគុណសម្បត្តិនៃផលិតផលរបស់ខ្លួនរួមមាន ក្រុមហ៊ុនថ្នាំលាប Gush ដែលបានបង្ហាញពីថ្នាំលាបគុណភាពខ្ពស់មិនប៉:ពាល់ដល់បរិស្ថាន ចំណែកឯសហគ្រាសច្នៃប្រឌិតទឹកស្អាត WateROAM ក៏បានបង្ហាញពីរបៀបចម្រោះទឹកស្អាតយកមកប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់ធនធានច្រើនផងដែរ។

នៅជិតបញ្ចប់នៃកម្មវិធី អ្នកចូលរួមក៏បានរីករាយទស្សនាជាមួយនឹងការសម្តែងសមត្ថភាព “SCIA’s Got Talent”. ដែលបង្ហាញឡើងដោយសិស្សបឋមសិក្សាដល់ថ្នាក់វិទ្យាល័យរបស់សាលា SCIA ។

គួររំលឹកដែរថា សាលា SCIA នឹងមានកម្មវិធីជាច្រើនជាបន្តបន្ទាប់ចាប់ពីខែមករា២០១៩ ខាងមុខនេះ។

សម្រាប់​ព័ត៌មានបន្ថែមពីកម្មវិធីនេះ​សម្រាប់ឆ្នាំ ២០១៩ សូមតាមដាន​ផេក​រហ្វេសប៊ុកសាលា​ SCIA Singapore Cambodia International Academy និងវេបសាយ www.scia.edu.kh

មាតា និងសិស្សកំពុងរីករាយក្នុងការសាកល្បងជាមួយនឹងថ្នាំលាបពណ៌ GUSH ដែល​បានឧបត្ថម្ភព្រឹត្តិការណ៍នេះ និង​បាន​ចូលរួម​បោះឆ្នោតដល់បេក្ខជនកម្មវិធី SCIA's Got Talent
អ្នកចូលរួមកំពុងសាកល្បងឧបករណ៍មើលទស្សនីយភាព (VR) ដែលបានដាក់បង្ហាញនៅស្តង់របស់ Youth Ambassadors
ការសម្តែងសមត្ថភាពក្នុងកម្មវិធី SCIA's Got Talent

ដោយ៖ ដេត លីដា

អត្ថបទពេញនិយម