សិង្ហបុរី នឹង​ឈប់​ប្រើ​ប្រព័ន្ធ​ A​C មក​ប្រើ DC ជំនួស​វិញ​​សាក​រថយន្ត​អគ្គីសនី​ ៣០ នាទីពេញ​!

  • 2018-11-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន ComfortDelGro បាន​ឲ្យ​ដឹង​ថា​អតិថិជន​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី (EV) ​នឹង​ទទួល​បាន​ស្ថានីយ​សាក​បញ្ចូល​ភ្លើង​ជំនាន់​ថ្មី​អាច​សាក​មួយ​ពេញ​ប្រើ​ពេល​ត្រឹម ៣០ នាទី។

នោះ​គឺ​មុខងារ​សាក DC ជំនួស​ដោយ​ប្រភេទ AC នា​ពេល​បច្ចុប្បន្ន ​ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុន ComfortDelGro Engineering និង​ដៃ​គូ Greenlots។ ប្រភព​បាន​បន្ត​ថា​នៅ​ស្ថានីយ​ថ្មី​នោះ​នឹង​ផ្តល់​ជូន​មធ្យោបាយ​សាក ២ ប្រភេទ​មាន AC និង DC ពោល​គឺ​អាច​សាក​រថយន្ត​ពីរ​ក្នុង​ពេល​តែ​មួយ​បាន។ ចំពោះ​តម្លៃ​សម្រាប់​ថាមពល​ ១ គីឡូវ៉ាត់​ម៉ោង (kWh) ថ្លៃ​ប្រហែល ០,៣០ ដុល្លារ​ ចំពោះ​ប្រភេទ​ទាំង​ពីរ។

ក្រុមហ៊ុន ComfortDelGro បាន​បញ្ជាក់​ថា៖ "ប្រព័ន្ធ​សាក DC ជា​ភាព​ល្អ​ឥត​ខ្ចោះ​សម្រាប់​រថយន្ត​អគ្គិសនី​ទាមទារ​ឲ្យ​ចំណាយ​ពេល​តិច​ត្រឹម ៣០ នាទី​ធៀប​នឹង​ប្រព័ន្ធ​សាក​ AC ខ្លះ​ប្រើ​ពេល​ដល់ ៣ ទៅ ៤ ម៉ោង"។

នាយក​ប្រតិបត្តិ​លោក Ang Soo Hock បន្ត៖ "ជានិច្ចកាល​យើង​គាំទ្រ​លើ​ការ​អនុម័ត​នូវ​បច្ចេកវិទ្យា​កាត់បន្ថយ​ការ​បំពុល​ដោយ​ឧស្ម័ន​កាបូន ដោយ​ឡែក​ការ​ណែនាំ​នូវ​សេវាកម្ម​នេះ​ក៏​នឹង​អភិវឌ្ឍ​បន្ថែម​លើ​ភាព​ដែល​អាច​ទុក​ចិត្ត​បាន​នៃ​ប្រព័ន្ធ​សាក​ភ្លើង​រថយន្ត​អគ្គិសនី"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម