កីឡាការិនី​ខ្មែរ​-អាមេរិក សុវណ្ណា ប៉ះ​ជើងខ្លាំង​អ៊ុយក្រែន​ក្នុង​សង្វៀន ONE នៅម៉ាឡេស៊ី​

  • 2018-11-13 12:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ធំ​ប្រចាំ​អាស៊ី​ ONE Championship នឹង​វិល​ទៅ​​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​គាំទ្រ​ម៉ាឡេស៊ី​ទៀត​ហើយ​នៅកូឡាឡាំប៊ូ ថ្ងៃ​សុក្រ​ ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​​ខាង​មុខ​នេះ​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន។

កីឡាការិនី​ខ្មែរ-អាមេរិក ឯម សុវណ្ណា (រូបថត៖ ONR)

កីឡា​ការិនី​ខ្មែរ-អាមេរិក ឯម​ សុវណ្ណា ដែល​កំពុង​រស់​នៅ​ទី​ក្រុង​ឡុងបិច សហរដ្ឋ​អាមេរិក​ត្រូវ​បាន​​ផ្គូ​ផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​ Iryna Kyselova។ តាម​ពិត​ទៅ​កីឡា​ការិនី​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គ្រោង​រៀប​ចំ​​​ឲ្យ​ប្រកួត​នៅ​ ONE Championsip ម្តង​ហើយ ប៉ុន្តែ​​ត្រូវ​លុប​ចោល​ទៅ​វិញ។ នាង​​បាន​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​២០១២​តាម​រយៈ​ការ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ និង​ជឺជិតស៊ូ។

ឯម​ សុវណ្ណា​ ធ្លាប់​និយាយ​ថា​ ៖«ខ្ញុំ​បាន​សួរ​គ្រួសារ​ មិត្ត​ភក្តិ​ និង​គ្រូ​បង្វឹក​របស់​ខ្ញុំ​ ​អំពី​ពេល​វេលា​ដ៏​លំបាក​វេទនា​នា​សម័យ​ខ្មែរ​ក្រហម។ តាម​ពិត​ខ្ញុំ​​ដឹង​ថា ប្រទេស​កំណើត​គ្រួសារ​របស់​ខ្ញុំ​ជួប​​ទុក្ខ​លំបាក​វេទនា​មែន​ ប៉ុន្តែ​កម្ពុជា​​​នៅ​តែ​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​​ល្អ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ នឹង​មាន​ឱកាស​​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កំណើត​របស់​ឪពុក​ម្តាយ​ និង​គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំ​ជឿ​ថា​ គ្រូ​របស់​ខ្ញុំ​ក៏​ជា​ជើង​ឯក​ម្នាក់​ម្នាក់​នៅ​កម្ពុជា​មុន​ពេល​​មាន​សង្គ្រាម»។

ចំណែក​ដៃ​គូ​គឺ​ Iryna Kyselova ជា​កីឡា​ការិនី​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​ពិភព​គុន​ចម្រុះ​តាំង​ពី​អាយុ​៨​ឆ្នាំ​ដោយ​បាន​ចូល​ហាត់​ដំបូង​ក្បាច់​គុន​យូដូ។ នាង​មាន​បទ​ពិសោធ​ច្រើន​ផ្នែក​ប្រដាល់​​សេរី និង​ចំបាប់។ នាង​បទ​ពិសោធ​ច្រើន​នៅ​លើ​សង្វៀន​​ក្នុង​នោះ​ប្រកួត​បាន​១៣​ដង​ឈ្នះ​​១០​ដង​ និង​ចាញ់​៣​ដង។

កីឡាការិនី​អ៊ុយក្រែន Iryna Kyselova (រូបថត៖ sherdog)

គូ​ប្រកួត​សំខាន់​ៗ

  • Yodsanklai IWE Fairtex vs Luis Regis

  • Agilan Thani vs Kiamrian Abbasov

  • Daichi Takenaka vs Kevin Chung

  • Gianni Subba vs Ma Hao Bin

  • Mei "V.V" Yamaguchi vs Jomary Torres

  • Jihin "Shadowcat" Radzuan vs Jenny Huang

  • Mohammed Mahmoud vs Stergos Mikkios

អត្ថបទ៖ ជាន ចាន់រ៉ា