Modric៖ Real អាច​នឹង​លើក​ពាន​ UCL លើក​ទី​ ៤

  • 2018-11-13 13:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Goal កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​មាន​ភាព​ជឿជាក់​ចំពោះ​ក្លឹប​ ក្នុង​ការ​ឈ្នះ​ពាន​ UEFA Champions League ម្ដង​ទៀត​ក្នុង​រដូវ​កាល​ ២០១៨/១៩​ ។

កីឡាករ​ក្រូអាត​នេះ​បាន​លើក​ឡើង​ថា​៖ " អ្វី​ៗ​អាច​នឹង​កើត​ឡើង​ទាំង​អស់ ជា​ពិសេស​សម្រាប់ Real Madrid។ អ្វី​ដែល​យើង​បាន​ធ្វើ​ក្នុង​ ៣​រដូវ​កាល​កន្លង​មក​ ជា​រឿង​មិន​អាច​ស្រម៉ៃ​ទាល់​តែ​សោះ តែ​យើង​អាច​សម្រេច​បាន (ឈ្នះ​ពាន UEFA Champions League ៣​ដង​ ជាប់​គ្នា) '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " រឿង​អី​ដែល​ឈ្នះ​ពាន​ UCL លើក​ទី​ ៤​ មិន​បាន​? យើង​នឹង​លះ​បង់​គ្រប់​យ៉ាង​ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​ធ្ងន់​ដែរ និង​គោរព​ក្រុម​ដទៃ​ទៀត ដោយសារ​តែ​មាន​ក្រុម​ល្អ​ៗ​ច្រើន​ ម្យ៉ាង​ទៀត​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ វា​កាន់​តែ​ពិបាក​ឡើង​ក្នុង​ការ​យក​ឈ្នះ​ពាន​នេះ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Real Madrid បាន​លើក​ពាន​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នេះ​បាន​ ៣​ដង​ជាប់​គ្នា​ ដោយ​មិន​មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ទេ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម