Lindelof ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើមប្រចាំ​ឆ្នាំ​របស់​ស៊ុយអែត

  • 2018-11-13 13:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Manchester United កីឡាករ​ Victor Lindelof បាន​ជាប់​ឈ្មោះ​ជា​ កីឡាករ​ប្រចាំ​ឆ្នាំ​ ២០១៨​ របស់​ប្រទេស​ស៊ុយអែត ទោះ​ជា​ស្ថានភាព​ក្លឹប​អាជីព​របស់​ខ្លួន​មិន​សូវ​ល្អ​យ៉ាង​ណា​ក្ដី។

កីឡាករ​វ័យ​ ២៤​ឆ្នាំ​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​ជម្រើស​ដំបូង​បាន​ ១៣​ដង​ នៃ​ ១៤​ប្រកួត​របស់​ខ្លួន​គ្រប់​កម្មវិធី​របស់​ក្លឹប​ Manchester United ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ។ ចំណែក​ឯ​ក្នុង​ ក្រុម​ជម្រើស​ជាតិ​វិញ​ រូប​គេ​ក៏​បាន​ជួយ​ក្រុម​ ក្នុង​គ្រប់​ព្រឹត្តិការណ៍​ធំ​ៗ ក្នុង​ឆ្នាំ ២០១៨​នេះ ដោយ​គេ​បាន​បង្ហាញ​ខ្លួន​ គ្រប់​៤​ប្រកួត​ ក្នុង​ World Cup និង​គ្រប់​ ២​ប្រកួត​ក្នុង​ UEFA Nations League។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ពាន​កីឡាករ​ប្រចាំ​ឆ្នាំ របស់​ប្រទេស​ស៊ុយអែត​ ត្រូវ​បាន​ទៅ​លើ​កីឡាករ​ Zlatan Ibrahimovic អស់​រយៈពេល​ ១០​ឆ្នាំ ត្រឹម​ឆ្នាំ ២០១៦​ ខណៈ​ឆ្នាំ ២០១៧​ បាន​ទៅ​លើ​ Andreas Granqvistដែល​កំពុង​លេង​ក្នុង​ក្លឹប​ស៊ុយអែត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី