ឡូយម្ល៉េះ! អាចចូលលេងសួនសត្វភ្នំពេញសាហ្វារី ឥតគិតថ្លៃ តាមវិធីនេះ
- 2018-11-14 01:44:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយម្ល៉េះ! អាចចូលលេងសួនសត្វភ្នំពេញសាហ្វារី ឥតគិតថ្លៃ តាមវិធីនេះ
ចន្លោះមិនឃើញ
PNN ផ្តល់ជូននូវរង្វាន់ពិសេសទៀតហើយ សម្រាប់លោកប្រិយមិត្តដែលតែងតែទស្សនារឿង «ច្រឡំស្នេហ៍» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃចន្ទ- សុក្រ វេលាម៉ោង ១២:០០ថ្ងៃត្រង់។ រង្វាន់ពិសេសនោះគឺផ្តល់ជូនសម្រាប់លោកអ្នកដែលបានឈ្នះនូវការលេងហ្គេមដោយប្រាប់ពីឈ្មោះសត្វដែលអ្នកស្គាល់នៅក្នុងរឿង «ច្រឡំស្នេហ៍» អោយបានចំនួន៣។
លក្ខខណ្ឌចូលរួមលេង៖
- ចូលទៅកាន់ទំព័រ Facbook PNN
សម្រាប់អ្នកដែលបំពេញបានគ្រប់លក្ខខណ្ឌ ក្រុមកាងារនៃស្ថានីយនឹងយកមកជ្រើសរើសស្វែងរកអ្នកឈ្នះចំនួន៥០នាក់ ដើម្បីបានចូលទស្សនាសួនសត្វភ្នំពេញសាហ្វារីដោយឥតគិតថ្លៃ រួមជាមួយការលេងហ្គេមកម្សាន្ត និងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ចាប់ផ្តើមលេងចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រកាសលទ្ធផលនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់អ្នកដែលឈ្នះទាំង៥០នាក់ នឹងត្រូវបានចូលទស្សនាសួនសត្វភ្នំពេញសាហ្វារីនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨៕