Liverpool ត្រៀម​​​បង្កើត​​កំណត់ត្រា​​ក្លឹប​ស្រង់​យក Dembele ពី​ Barca ក្នុង​តម្លៃ​កប់​ពពក

  • 2018-11-14 01:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​ត្រៀម​រួចរាល់​នូវ​កញ្ចប់​ទឹក​ប្រាក់​៨៥​លាន​ផោន​​ទិញ​យក Ousmane Dembele ពី​ក្លឹប​ Barcelona នៅ​ខែ​មករា​ខាង​មុខ​នេះ ខណៈ​នេះ​ជា​ចំនួន​កំណត់ត្រា​ក្លឹប។

អ្នក​ចាត់​ការ​របស់​ Liverpool ចង់​បាន​កីឡាករ​បារាំង​វ័យ​២១​ឆ្នាំ​​ដើម្បី​បង្កើន​សន្ទុះ​ក្រុម​របស់​ខ្លួន​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​មាន​ឱកាស​ប្រជែង​ពាន Premier League ជើង​ទី​ពីរ។ ពួក​គេ​ក៏​ត្រៀម​​បំបែក​កំណត់ត្រា​ផ្ទេរ​កីឡាករ​ម្ដង​ទៀត​ដែរ ដោយ​កំណត់​ត្រា​​មុន​ពួក​គេ​បាន​ចំណាយ​៧៥​លាន​ផោន​ទិញ​យក​​ខ្សែ​ការពារ Virgil van Dijk។

​Dembele ត្រូវ​បាន​​អ្នក​ចាត់​ការ​របស់ Barca លោក  Ernesto Valverde ដក​ចេញ​ពី​បញ្ជី​​លេង​ទល់​នឹង Real Betis កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ខកខាន​មិនបាន​មក​ហាត់។ ត្បិត​តែ​​ហង្សក្រហម​ចង់​បាន​​សមាជិក​ឈ្នះ World Cup 2018 រូប​នេះ​ក្ដី Moussa Sissoko ដែល​ជា​ភ្នាក់ងារ​របស់ Dembele ​ថា កីឡាករ​របស់​ខ្លួន​ចង់​បន្ត​នៅ​ Barcelona៕


ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី