​តារា​ចម្រៀង​ នូ ស៊ឹប ​ស្រាយ​បំភ្លឺ​បញ្ហា​ឈឺ​ធ្ងន់​ដល់​ថ្នាក់​ព្រះ​សង្ឃ​ឲ្យ​ធម៌ ថា​ជា​រឿង​បំភ្លៃ

  • 2018-11-14 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ ​មាន​ការ​ចែក​រាយ​រូប​ភាព​​តារា​ចម្រៀង​ជើង​ចាស់​ដោយ​បាន​សរសេរ​ថា ​លោក​គ្រូ​កំពុង​ឈឺ​ធ្ងន់ ​សម្រាន្ត​លើ​កន្ទេល ​រហូត​និមន្ត​ព្រះ​សង្ឃ​ឲ្យ​ធម៌ ​ដោយ​សារ​តែ​អាការៈ​ជំងឺ​ធ្ងន់​ពេក។ តាម​រយៈ Sabay ​ម្ចាស់​បទ "​រា​ត្រី​រនោច​" បាន​ស្រាយ​បំភ្លឺ​ថា នោះ​ជា​​ការ​បំភ្លៃ​ព័ត៌មាន ​ព្រោះ​តាម​ពិត​រឿង​រ៉ាវ​មិន​ដល់​ថ្នាក់​នោះ​ទេ។

រូប​ដែល​គេ​ចែកចាយពេញ Facebook ថាលោក នូ ស៊ឹប កំពុងឈឺធ្ងន់

​តារា​ចម្រៀង​ជើង​ចាស់​ដ​ដែរ ​បន្ត​ថា ​តាម​ពិត​ទៅ​ឆ្នាំ​នេះ ​លោក​មាន​អាយុ​៧២ឆ្នាំ ​ហើយ​ព្រះ​សង្ឃ​ដែល​ត្រូវ​ជា​កូន​ធម៌​របស់​លោក ​យល់​ថា ​ជា​ឆ្នាំ​គត់ ដូច្នេះ​គួរ​ធ្វើ​ពិធី​ចម្រើន​ព្រះ​ជន្ម។ ម្ល៉ោះ​ហើយ ទើប​ព្រះ​តេជគុណ​ក៏​និមន្ត​លោក នូ ស៊ឹប​ មក​ចម្រើន​រា​សី ​សូត្រ​មន្ត​រំ​ដោះ​គ្រោះ ឲ្យ​ជា​ជំ​ងឺ​ឈឺ​ថ្កាត់​ទាំង​ឡាយ ​ឲ្យ​អាយុ​វែង​ជា​ដើម។

​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ធំ ​ហួស​ចិត្ត​នឹង​ដំណឹង​ដែល​ថា ​លោក​ឈឺ​ដល់​ថ្នាក់​ដេក​លើ​កន្ទេល ​ហើយ​ដល់​ដំណាក់​កាល​ ព្រះ​សង្ឃ​មក​ឲ្យ​ធម៌ ព្រោះ​អាការៈ ធ្ងន់​ពេក។ ​យ៉ាង​ណា​មិញ ​​តារា​ចម្រៀង​កំពុង​រស់​នៅ​ផ្ទះ​ជួល​តម្លៃ​៥០​ដុល្លារ ទទួល​ស្គាល់​ថា ​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ពិត​មែន ​តែ​ស្ថាន​ភាព​របស់​លោក​មិន​​ទាន់​ដល់​ថ្នាក់​ ដូច​ព័ត៌មាន​​ដែល​គេ​ចែក​ចាយ​ផ្ទុះ​ពេញ​ Fecabook ​នោះ​ទេ។

តារា​ចម្រៀង នូ ស៊ឹប ​សូម​អំពាវ​នាវ​ប្រិយ​មិត្ត កុំ​បន្ត​ចែក​ចាយ​នូវ​ដំណឹង​មិន​ពិត​នោះ​ទៀត ​ព្រោះ​នោះ​គ្រាន់​ជា​ពិធី​ចម្រើន​ព្រះ​ជន្ម ​ប្រោះ​ព្រំ​សុំ​សេចក្ដី​សុខ​ប៉ុណ្ណោះ៕​​​​​​ ​

អត្ថបទ៖ លឹម សុនា