ច្រើនសន្លឹកពី ម៉ក់ ឈុនលី ១ប៉ុស្ដិ៍ណាក៏សង្ហាដែរ​

  • 2018-11-14 03:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រូប​រាង​ស្រស់​សង្ហា​តាំង​ពី​វ័យ​ក្មេង​កុមារា​ ម៉ក់ ឈុនលី ទទួល​បាន​ការ​ចាប់​អារម្មណ៍​សាធារណជន​​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​"ផ្កាថ្ម" ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រោយ​ពី​ឡើង​កូដ​ខ្លាំង​ក្នុង​ខ្សែភាពយន្ត​ភាគ​ខាង​លើ​ ម៉ក់ ឈុនលី កាន់​តែ​ស្រស់​សង្ហា​ឡើង​ ពី​មួយ​ថ្ងៃ​ទៅ​១​ថ្ងៃ​​ជាមួយ​ស្ទីល​តុប​តែង​ខ្លួន​ស្អាត​ប្លែក​ទៅ​តាម​របៀប​វ័យ​របស់​គេ​​មិន​ចាញ់​រៀម​ច្បង​សិល្បៈ​មួយ​ចំនួន​ឡើយ។​

ម៉ក់ ឈុនលី ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​​នៅ​​ចុង​ឆ្នាំ​ ២០១៧ បើ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ ១ឆ្នាំ​ទេ តែ​ក្មេង​ប្រុស​រូប​នេះ​​អាច​សាង​កេរ្តិ៍​ឈ្មោះ​​ល្បី​ខ្ទរខ្ទារ​​​មិន​នឹក​ស្មាន​ដល់​តាម​រយៈ​រឿង​"ផ្កាថ្ម" “កូន​ពស់​កេង​កង" និង​ "ភរិយា​ឥត​ខាន់​ស្លា" ជា​ដើម។​ បច្ចុប្បន្ន​​​ ម៉ក់ ឈុនលី មាន​​​អាយុ​ ១៥ឆ្នាំ រៀន​ថ្នាក់​ទី ៩ នៅ​សាលា​ប៊ែលធី ជា​កូន​ទោល​ក្នុង​គ្រួសារ​​ដែល​មាន​ជីវភាព​ធូរធារ​ ក្នុង​ទីក្រុង​ភ្នំពេញ។ ​​​​​

រូបថត៖ផ្ដល់ឲ្យដោយ ម៉ក់ ឈុនលី

អត្ថបទ៖ ឆុង ស៊ីណាន