​មិន​ត្រឹម​ពេញ​ចិត្ត​ស្រលាញ់ ​សុភ័ក្រ្ក​កុសុម៉ា ​នៅ​ចាត់​ទុក​តា​ប៊ុយ ​​ជា​អ្នក​មាន​គុណ​ថែម​ទៀត

  • 2018-11-15 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ត្រង់​ៗ​ ថា​ពេញ​ចិត្ត​លើ​ដៃ​គូ​ជា​ពិ​ធី​ករ​តា​ប៊ុយ ម្ដង​នេះ ​សុភ័ក្រ្ក កុ​សុ​ម៉ា​​ ឆ្លៀត​បង្ហាញ​​អារម្មណ៍​មួយ​ទៀត ដោយ​ចាត់​ទុក​ពិធី​ករ​កូន​កាត់​ចិន ​ ​​ជា​អ្នក​មាន​គុណ​របស់​ខ្លួន។

​មូល​ហេតុ ​ព្រោះ ​តារា​ស្រី​ពូកែ​សម្តី​មិន​ចេះ​រី​ង​ស្ងួត​រូប​នេះ ប្រាប់​ថា ដោយសារ​ តា​ប៊ុយ ​ទើប​ខ្លួន​​មាន​ឱកាស​បង្ហាញ​ទេព​កោសល្យ​ និង​ភាព​កំប្លុក​កំប្លែង​ពី​កំណើត ​​បន្ទាប់​ពី តា​ប៊ុយ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ពិធី​ការី​នី​ ក្នុង​កម្ម​វិធី​ "​ពេញ​ចិត្ត​ឬ​អត់?"។ ​

ចាប់​ពី​បាន​ឡើង​ឆាក ក្ដាប់​តំណែង​ជា​ពិ​ធី​កា​រី​នី​នៅ​កម្មវិធី​នេះ​មក ​ភាព​ល្បី​ល្បាញ​​របស់​តារា​ស្រី​​ញញឹម​ស្រស់ ចាប់​ផ្ដើម​ខ្លាំង​ឡើង​ៗ រហូត​ទទួល​បាន​ឱកាស​ការងារ​សិល្បៈ​កាន់​តែ​ច្រើន។ ​លើស​​ពី​នេះ តម្លៃ​ខ្លួន​សម្រាប់​ការ​ឡើង​កម្មវិធី ​ក៏​ដូច​ជា​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ ទទួល​បាន​កម្រៃ​ខ្ពស់​ ជាង​មុន​ឆ្ងាយ​ផង​ដែរ។

​ស្រី​ស្អាត​​​ប្រឡូក​សិល្បៈ​តាំង​ពី​វ័យ​កុមារ ​សរសើរ​ថា ​តា​ប៊ុយ​ជា​ Producer ​ដែល​ចិត្ត​ល្អ ​ចេះ​ផ្ដល់​តម្លៃ និង​គួរ​ឲ្យ​គោរព។ រយៈ​ពេល​បំពេញ​ការងារ​ជាមួយ​គ្នា​មក​នេះ ​កុ​សុ​ម៉ា ​តែង​មាន​អារម្មណ៍​ល្អ និង​ពេញ​ចិត្ត​តា​ប៊ុយ​ខ្លាំង​តែ​ម្ដង ​ហើយ​សម្រាប់​កញ្ញា​ផ្ទាល់ ក៏​គិត​ថា តា​ប៊ុយ​មាន​ចិត្ត​ស្រលាញ់​ខ្លួន​វិញ​ផង​ដែរ៕​​​​​​

អត្ថបទ៖ លឹម សុនា