មិនមែនខ្មោចលងទេ! ចិនផ្លាស់ទីអគារកម្ពស់៥ជាន់តាមទឹក មិនធ្លាប់ឃើញពីមុនមក (មានវីដេអូ)

  • 2018-11-14 06:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​កម្ពស់ ៥ជាន់​មួយ​ខ្នង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ផ្លាស់​ទី​តាមរយៈ​ដង​ទន្លេ Yangtze ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ វិច្ឆិកា ២០១៨ កន្លង​ទៅ​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

បើ​យោង​តាម​គេហទំព័រ CGTN បាន​ឲ្យ​ដឹង​ថា អគារ​ដ៏​ធំ​នោះ តាម​ពិត​ទៅ​គឺ​ជា​ភោជនីយដ្ឋាន​អណ្ដែត​ទឹក ដែល​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង ដោយ​មិន​ដឹង​មូលហេតុ។ វីដេអូ​ឃ្លិប​បង្ហាញ​ឲ្យ​ឃើញ​អគារ​នោះ​ផ្លាស់ទី​តាម​ទឹក​ទន្លេ ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​ចិន។

យ៉ាងណាមិញ ដោយសារតែ​អគារ​នោះ​មិន​ថាមពល ឬ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​ទើប​វា​ត្រូវ​ការ​នាវា​ដ៏​ធំ​ចំនួន ២គ្រឿង ដើម្បី​រុញ​វា​ទៅ​កាន់​ទីតាំង​ថ្មី៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី