៣រឿងនេះ បញ្ជាក់ច្បាស់ថាអ្នកត្រូវការចាក់វ៉ាក់សាំងឬអត់ ក្រោយឆ្កែខាំ

  • 2018-11-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថា​អ្នក​ធ្លាប់ ឬ​មិន​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ​ទេ តែង​មាន​មន្ទិល​រឿង​ចាក់​វ៉ាក់សាំង ក្រោយ​សត្វ​ឆ្កែ​ខាំ។ សំណួរ តើ​គួរ​ចាក់​វ៉ាក់សាំង ឬ​អត់? បញ្ហា​នេះ​កើត​​សំណួរ​ជា​រឿយៗ អាស្រ័យ​ដោយសារ​អ្នក​ខ្លះ​របួស​តិចតួច តែ​អ្នក​ខ្លះ​វិញ​ត្រូវ​សត្វ​ឆ្កែ ឬ​សត្វ​ចិញ្ចឹម​ដទៃ​ខាំ​ដល់​ដាច់​ឈាម​រហាច។

រូបតំណាង

ប្រភព​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ បាន​សរសេរ​តាម​ទំព័រ​ហ្វេសប៊ុក​ថា បើ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​អោយ​យោបល់​ទាក់ទង​នឹង​បញ្ហា​នេះ ដោយ​ចែក​ចេញ​ជា ៣​កម្រិត

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា

១. ត្រូវ​ដឹង​ពី​កម្រិត​នៃ​ការ​ខាំ

បើ​អ្នក​គ្រាន់​តែ​ប៉ះ​ពាល់​ឆ្កែ ឬ​សត្វ​ចិញ្ចឹម ដោយ​ត្រូវ​វា​លិឍ​ ហើយ​មិន​មាន​រលាត់​ ឬ​ដាច់​ស្បែក ឬ​អ្នក​មិន​បាន​ប៉ះពាល់​លាមក ទឹក​នោម​សត្វ គឺ​មិន​ចាំ​បាច់​ចាក់​វ៉ាក់សាំង​ទេ គ្រាន់​តែ​លាង​សំអាត។

រូបតំណាង

២. កម្រិត​បន្ទាប់​ត្រូវ​ដឹង​ក្រោយ​រង​របួស

បើ​ឆ្កែ ឬ​ឆ្មា​ខាំ គ្រាន់​តែ​រលាត់​ គ្មាន​ការ​ហូរ​ឈាម ត្រូវ​លាង​សំអាត​ និង​ចាក់​វ៉ាក់សាំង​ឆ្កែ​ខាំ។

៣. របៀប​ចាក់​វ៉ាក់សាំង​ដែល​ត្រឹមត្រូវ

រូបតំណាង

ប្រសិន​បើ​របួស​ដល់​ថ្នាក់​ដាច់​រលាត់​មាន​ឈាម ស្នាម​ធ្មេញ​ឆ្កែ ត្រូវ​ចាក់​វ៉ាក់សាំង ​និង​ចាក់​សេរ៉ូម ដែល​មាន​បញ្ចូល​អង់ទីគ័រ។ សូម​ចំណាំ​ថា ទោះ​ឆ្កែ​ដែល​ចិញ្ចឹម​ខ្លួន​ឯង​ក៏​ដោយ បើ​សិន​វា​មាន​ជំងឺ​ អ្នក​អាច​សំគាល់​ការ​អន់​បាយ ឈឺ ខ្លាច​ទឹក នោះ​មាន​ន័យ​ថា ​ប្រឈម​នឹង​មាន​ការ​ផ្ទុក​មេរោគ​ខ្ពស់​។

ក្រោយ​ឆ្កែ ឬ​សត្វ​ចិញ្ចឹម​ខាំ ចាំ​បាច់​អ្នក​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ចំនួន ៥ដង: ថ្ងៃ​ទី ១,៣, ៧, ១៤ និង២៨។ តែ​បើ​សត្វ​​មិន​ខាំខ្លាំង ​ទេ​ចាក់​តែ ៤ដងទេ: គឺ​នៅ​ថ្ងៃ​ទី ១​, ៧, ១៤ និង ២៨។ ហើយ​ត្រូវ​រំលឹក ២ដង​ឡើង​វិញ​បើ​មាន​ខាំ​ថ្មី។

រូបតំណាង

សូម​បញ្ជាក់​ថា បើ​តាម​លោក​វេជ្ជ. ប៉ែន កក្កដា បាន​បន្ថែម​ថា បន្ទាប់​ពី​សត្វ​ឆ្កែ ឬ​សត្វ​ចិញ្ចឹម​ដទៃ​ខាំ​ភ្លាម​ៗ គឺ​មិន​ចេញ​រោគ​សញ្ញា​អ្វី​​នោះ​ទេ វា​អាស្រ័យ​លើ​កម្រិត​មេរោគ​នៃ​ការ​ឆ្លង​ច្រើន ឬ​តិច។ ករណី​ចេញ​រោគ​សញ្ញា​ឆាប់ អាច​បញ្ជាក់​ថា​ធ្ងន់ធ្ងរ។ នៅ​ពេល​ចេញ​រោគ​សញ្ញា​ហើយ​ អត្រា​នៃ​ការ​ស្លាប់​ គឺ​ខ្ពស់ ឬ​អាច​និយាយ​ថា ជៀស​មិន​ផុត​នោះ​ទេ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី