មិន​ឲ្យ​ចាញ់ Apple! យ៉ាង​តិច ១ ឬ ២ ឆ្នាំ​ទៀត Huawei នឹង​ប្រកាស​វ៉ែនតា​ឆ្លាតវៃ AR

  • 2018-11-14 13:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ Huawei ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ដុតដៃដុតជើង​អភិវឌ្ឍ​នូវ​វ៉ែនតា​ឆ្លាតវៃ Augmented Reality (AR) ឲ្យ​សម្រេច​បាន​ក្នុង​រយៈ​ពេល ១ ឬ ២ ឆ្នាំ​ខាង​មុខ​ក្នុង​គោលដៅ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាមេរិក Apple។

AR ដែល​ត្រូវ​បាន​ស្គាល់​ជា​បច្ចេកវិទ្យា​ជួយ​ឲ្យ​មនុស្ស​មើល​ឃើញ​ពិភព​ខាង​ក្រៅ បច្ចុប្បន្ន​ក៏​កំពុង​មាន​ដាក់​ឲ្យ​ដំណើរការ​តាម​រយៈ​កម្មវិធី-ហ្គេម​មួយ​ចំនួន ដូច​មាន​លើ Mate 20 Pro ស៊េរី​ក្រោយ​បង្អស់។

រូបតំណាងលោក Richard Yu

ប្រធាន​ផ្នែក​ក្រុមហ៊ុន Huawei លោក *Richard Yu* ​បាន​ប្រាប់​សារព័ត៌មាន CNBC ដូច្នោះ​ថា៖ "ជាមួយ​បច្ចេកវិទ្យា AR អ្នក​នឹង​មាន​ឱកាស​ដំណើរការ​នូវ​វ៉ែនតា AR ជាមួយ​ស្មាតហ្វូន ពោល​គឺ​អ្នក​អាច​នឹង​មើល​ឃើញ​កាន់​តែ​ឆ្ងាយ ថ្វី​បើ​ដំបូង​អ្នក​មាន​អារម្មណ៍​ថា AR ត្រឹម​ជា​បច្ចេកវិទ្យា​សាមញ្ញ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​អ្នក​នឹង​ឃើញ​ពី​គុណ​តម្លៃ​របស់​វា​កាន់​តែ​ធំធេង"។

លោក​សង្កត់​ធ្ងន់​ថា៖ "អាច​ជា​មួយ​ឬ​ពីរ​ឆ្នាំ​ទៅ​មុខ ខ្ញុំ​គិត​ថា​ឧស្សាហកម្ម​នេះ​នឹង​ក្លាយ​ជា​ជំនួញ​មួយ​មិន​ថា​សម្រាប់​តែ Huawei ដោយ​យើង​នឹង​នាំ​បទពិសោធន៍​លើ​ផលិតផល​ថ្មី​សម្រាប់​អតិថិជន"។

រំឭក​ថា​ Bloomberg ក៏​ធ្លាប់​រាយការណ៍​ម្តង​រួច​មក​ហើយ​ជុំវិញ​ដំណឹង​ថា Apple ក៏​មាន​អភិវឌ្ឍ​លើ​វ៉ែនតា AR ដូច​គ្នា ស្រប​ពេល​ក្រុមហ៊ុន​របស់​លោក Tim Cook មួយ​នេះ​ទើប​តែ​ជះ​លុយ​ទិញ​ក្រុមហ៊ុន​ផលិត​លែន Akonia Holographics កាល​ពី​ខែ​សីហា​កន្លង​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា