Fellaini បាន​ធ្វើ​រឿង​មួយ​ ដែល​ធ្វើ​ឲ្យ​ប្លែក​មុខ​មើល​មិន​ចង់​ស្គាល់

  • 2018-11-14 12:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អម្បាញ់មិញ​នេះ ខ្សែ​បម្រើ​បែលហ្សិក​ និង​ Manchester United កីឡាករ Marouane Fellaini បាន​ផុស​រូប​ ប្ដូរ​ម៉ូដ​សក់​របស់​ខ្លួន​ក្នុង​បណ្ដាញ​សង្គម​ Instagram ដែល​មើល​ទៅ​ខុស​ស្រឡះ​ពី​ស្ទីល​ដែល​ខ្លួន​និយម​រហូត​មក។

ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​សូម្បី​តែ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ Vincent Kompany ចូល​ comment ថា​ " វា​ជា​រូប​កាត់ត​ដោយ​ Photoshop និង​ វា​មិន​អាច​ជា​ការ​ពិត​ឡើយ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ Marouane Fellaini ផ្ទេរ​មក​ក្លឹប​ Manchester United ក្នុង​ឆ្នាំ ២០១៣ ហើយ​នឹង​បន្ត​កុងត្រា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ ២០២០៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី