Maradona គិត​ថា​ Mourinho ល្អ​ជាង​ Guardiola

  • 2018-11-14 13:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​វីរបុរស​បាល់ទាត់​ អាហ្សង់ទីន Diego Maradona ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ​ Marca ថា​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinhoល្អ​ជាង​ អ្នក​ចាត់ការ​ក្លឹប Manchester City លោក​ Pep Guardiola។

Maradona បាន​និយាយ​ថា​៖ " សម្រាប់​ខ្ញុំ Mourinho ល្អ​ជាង​គេ​ ហើយ​ខ្ញុំ​អាច​នឹង​ទៅ​ក្រុង​ Manchester ដើម្បី​រៀន​ពី​ការងារ​បង្វឹក​កូន​ក្រុម​ពី​គាត់​ " ។

លោក​បាន​បន្ត​ថា​៖ " ចំពោះ​ Pep វិញ​ ខ្ញុំ​គិត​ថា​ គាត់​រៀន​សូត្រ​ច្រើន​ពី Johan Cryuff។ ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ​ថា​ ក្បាច់​ Tika-Taka មិន​មែន​ Pep ជា​អ្នក​បង្កើត​ទេ គឺ​ Cryuff ជា​អ្នក​បង្កើត។ ហើយ​មួយ​រយៈ​ចុង​ក្រោយ​ គាត់​អាច​រើស​កីឡាករ​លំដាប់​ពិភព​លោក​ តាម​ចិត្ត​គាត់​ " ។

ក្លឹប​ Manchester City កំពុង​ឈរ​លើ​កំពូល​តារាង​ Premier League ដោយ​មាន​ ៣២​ពិន្ទុ ហើយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ ចាញ់​ទេ​ ចំណែក​ឯ​ ក្លឹប​ Manchester United វិញ កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៨ ដោយ​មាន​ ២០​ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី