ផ្អើល ចន ច័ន្ទលក្ខិណា រៀបចំពិធីសម្ពោធរឿងដូចទទួលគណៈរដ្ឋមន្ត្រីយប់មិញ

  • 2018-11-15 04:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ពោធ​​រឿង​"បន្តោង​ឆ្នាំងដី" របស់​ខ្លួន​លើក​ដំបូង​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​បាន​រៀបចំ​ពិធី​​​​យ៉ាង​ឱឡារិក​​មិន​ខុស​ពី​ទទួល​​គណៈ​រដ្ឋមន្ត្រី​ឡើយ។ ដោយ​មាន​​ការ​រៀបចំ​ក្រុម​តន្ត្រី​ឈរ​អម​សង្ខាង​​ផ្លូវ​​នៃ​កម្រាល​ព្រំ​ក្រហម​ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​​​​មាន​ផ្លុំ​ត្រែ​ និង​វាយ​ស្គរ​កាល​ពី​យប់​មិញ​នៅ​រោង​ភាព​យន្ត​ Legend បឹង​កក់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿង​​​អ្នក​នាង ចន ច័ន្ទលក្ខិណា ឲ្យ​ដឹង​ថា មូល​ហេតុ​​​រៀបចំ​ពិធី​ធំ​ដុំ​ដូច្នេះ​​ដោយ​សារ​តែ​​នេះ​គឺ​ជា​រឿង​ដំបូង​ក្នុង​ផលិតកម្ម​​​របស់​នាង​គឺ​ក្នុង​គោល​បំណង​​​​​ទទួល​ភ្ញៀវ​កិត្តិយស​​​ និង​តារា​សម្ដែង​ប្រុស​ស្រី​​​ច្រើន​​មួយ​ចំនួន​​បាន​​ខិត​តស៊ូ​​ថត​រឿង​ "បន្តោង​ឆ្នាំង​ដី" តាំង​ពី​ដើម​រហូត​ដល់​ចប់​ដើម្បី​លើក​ស្ទួយ​​ឲ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​​ឲ្យ​មាន​ទីផ្សារ​ឡើង​វិញ។

សម្រាប់​រឿង​"បន្តោង​ឆ្នាំង​ដី" នេះ​ដែរ​ទោះបី​ជា​ចំណេញ​ ឬ​ខាត​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​រូប​នេះ​មិន​គិត​ឡើយ។ តែ​នាង បែរ​ជា​ចាត់​ទុក​ថា​នេះ​គឺ​ជា​បទ​ពិសោធន៍​​​ថ្មី​មួយ​ទៀត​ដើម្បី​ឈាន​ទៅ​ផលិត​រឿង​បន្ត​បន្ទាប់​ទៀត។ ណា​មួយ​ខ្លួន​ក៏​សប្បាយ​​ចិត្ត​នៅ​ពេល​ឃើញ​​សិល្បករ​ និង​សិល្ប​ការិនី​​ខ្មែរ​មាន​ការ​ងារ​ធ្វើ​តាម​រយៈ​ការ​ថត​រឿង។

រឿង​"បន្តោង​ឆ្នាំង​ដី" ជា​​ភាព​យន្ត​បែប​​អប្បិយជំនឿ​​​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ​លាយ​ឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​​​​ជា​ច្រើន។ ចូល​រួម​សម្ដែង​ដោយ​ នាយ កុយ ពែកមី ហេង ចន្ថា វីជេអាឡាស្កូ ងួន សុបិន បែន ចំរ៉ុង កីឡាករ​បាល់ទាត់ កីឡាករ​ប្រដាល់ ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត។ ដោយ​ត្រៀម​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ២០១៨ នេះ​ហើយ៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន