ដឹងគុណមួក​សុវត្ថិភាពមួយជីវិត ក្រោយ​ជួប​ហេតុការណ៍អាក្រក់​មួយ​ក្នុង​ជីវិត​

  • 2018-11-15 02:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

យោងតាម​របាយការណ៍​ប្រ​ចាំ​ខែ​របស់​សមត្ថកិច្ចចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគច្រើន​ជាអ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់​មួក​សុវត្ថិភាព។

និយាយ​ដល់​មួក​សុវត្ថិ​ភាព​បុរស​ជា​មន្ត្រីរាជការ​ម្នាក់​បាន​លើក​ឡើង​ថា​លោក​អា​ចគេច​ផុត​ពី​គ្រើ​ថ្នាក់​ត្រង់​ក្បាល​បាន​ដោយបាន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

(លោក ជួន សុវណ្ណា ថា​លោក​ពាក់​មួយ​សុវត្ថិភាព​គ្រប់ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ)

លោក ជួន សុវណ្ណា ជាមន្ត្រី​រាជការ​បម្រើ​ការ​នៅ​ខេត្ត​តាកែវ បានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​តុលា​ កន្លង​ទៅ​។ លោក​រំឭ​កថា​ពេល​ព្រឹក​នោះ​លោក​កំពុង​ជិះម៉ូតូ​ដោយ​ប្រ​ញ៉ាប់​ដើម្បី​ចូល​រួម​ប្រ​ជុំនៅ​អង្គភាព។

ម្ចាស់​ម៉ូតូផ្ទុកមនុស្ស​ច្រើន​ តិច​ត្រូវ​ប៉ូលិសពិន័យអត់ដឹង​ខុសអ្វីពិសេសអ្នក​រត់ម៉ូតូឌុប​

ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រង់​ក៏មាន​រថយន្ត​មួយ​គ្រឿង​បើក​បរ​ក្នុង​ទិស​ដៅផ្ទុយ​គ្នា​បាន​បត់​ឆ្វេង​ដោយ​មិន​បាន​ឲ្យ​ធ្វើ​សញ្ញា​សុំ​បត់​ជាមុន ជា​ហេតុ​នាំ​ឲ្យ​លោក​ត្រូវ​ចាប់​ហ្វ្រាំង​ដោយ​បង្ខំ និង​បាន​ដួល​បោក​ក្បាល​នៅ​លើ​ថ្នល់។

​លោក​បន្ថែមថា៖ «សំណាង​ល្អណាស់​ដែល​បាន​ពាក់​មួក​​សុវត្ថិភាព​ការ​ពារ​ក្បាល​​...​គ្រាន់​តែ​របួស​ដៃនិង​ជើង​បន្តិច​បន្តួច​ប៉ុណ្ណោះ... ជីវិត​ខ្ញុំ​ដូច​បាន​កើត​ម្តង​ទៀត​អ៊ីចឹង​...​រាង​កាយ​របស់​ខ្ញុំញ័រ​អស់​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​ណាស់​មិន​ដែល​ជួប​ហេតុណ៍​បែប​នេះ​ទេ​ក្នុង​ជីវិត...​បើ​អត់​មួក​សុវត្ថិភាព​ហ្នឹង​ខ្ញុំប្រ​ហែល​ត្រូវ​ចូលពេទ្យ​Scan ក្បាល​អីទៀត...​មួក​ហ្នឹង​មាន​តម្លៃ​ស្មើជីវិត​ខ្ញុំ​»។

បន្ទាប់ពី​មាន​ហេតុ​ការណ៍នេះ​លោក​ថា​ម្ចាស់​រថយន្ត​បាន​ចុះ​មក​សុំការអធ្យាស្រ័យ​ ដោយ​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​ដោយគ្រាន់តែ​របួស​ដៃ និង​ជើង​តិច​តួច​លោក​ក៏​មិន​បាន​រករឿង​អ្វី​ជាមួយ​ម្ចាស់​រថយន្ត​​នោះឡើយ។

មិន​ត្រូវ​ការ​បណ្ណបើក​បរ តែ​ត្រូវមាន​លក្ខខណ្ឌទាំងនេះទើប​អាច​បើកម៉ូតូ​កម្លាំង​១២៥សេសេ​ចុះក្រោម​បាន​

លោក​ក៏បាន​បញ្ចេញ​ជាទស្សនៈ​ដែរថា​៖ «ចំពោះ​ការ​បើក​បរ​តាម​ដង​ផ្លូវ​សាធារណៈ​សព្វ​ថ្ងៃ​នេះ​អ្នក​បើក​បរ​រថយន្តធំៗ​មួយ​ចំនួន​​មិន​សូវ​គិត​ពី​សុវត្ថិ​ភាព​អ្នក​បើក​បរ​យានតូចៗទេ​...​ពេល​ខ្លះ​រថ​យន្ត​ទាំង​នោះ​ចង់​លឿន​ជែង​គ្នាប​ណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បរ​ម៉ូតូ​ជា​ហូរ​ហែរ»។

គួរ​រំឭក​ថា​កាលពី​ខែ​តុលា កន្លងទៅ​អ្នកស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៦៦​នាក់ ច្រើន​ជាង​ខែ​កញ្ញា​ចំនួន​​៣៥​នាក់ ឬ​ស្មើ​នឹង​២៧​ភាគ​រយ។ ក្នុង​នោះ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ស្លាប់ ចំនួន ១៣៣​នាក់ មាន​៧៩​ភាគ​រយ​នៃ​អ្នក​ស្លាប់​មិនពាក់​មួក​សុវត្ថិភាព​។

ដោយ​ឡែក​មួល​ហេតុ​ដែល​បណ្តាល​​ឲ្យមាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​កត្តា​សំខាន់ៗមួយ​ចំនួន​​​ដូចជា​ការ​បើ​ក​បរ​ក្នុង​ល្បឿន​មួយ​ខុស​នឹង​ច្បាប់​កំណត់ ស្រវឹង ជែង និង​មិន​គោរព​សិទ្ធិអាទិភាព​ជា​ដើម។ នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល កំពង់​ចាម ​ព្រះ​សីហនុ និង​បាត់​ដំបង​​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បើ​ធៀប​ទៅ​នឹង​ខេត្ត​ផ្សេងៗ​ទៀត៕


អត្ថបទដោយ៖ ជិន វេន