រ៉ូបពណ៌សរបស់ Aum រំលេចម៉ូដស្អាតម្ល៉ឹងៗ ឯតម្លៃវិញ ​ខ្ពស់ញាក់សាច់

  • 2018-11-15 02:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​ផ្សារទំនើប​ ICONSIAM​ កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​សម្ដែង​ជួរ​មុខ Aum Patchrapa បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​សឹង​មិន​ដាក់​ភ្នែក​ ដោយសារ​សម្រស់​របស់​នាង​ពេល​នោះ​ស្រស់​ត្រដែត​មិនធម្មតា មិន​សម​នឹង​អាយុ​សោះ។

កម្មវិធី​ពិសេស​នា​ថ្ងៃ​នោះ​មាន​ការ​ចូលរួម​ពី​តារា​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​មិន​ថា​ក្នុង​ប្រទេស​ថៃ​ទេ សូម្បី​តារា​បរទេស​ក៏​មក​ចូលរួម​ដែរ។ ទោះ​ជា​យ៉ាង​ណា​ មួយ​ក្នុង​ចំណោម​តារា​ទាំង​នោះ បាន​ក្លាយ​ជា​ចំណី​ភ្នែក​របស់​អ្នក​ចូលរួម​ជាច្រើន​ ក៏ព្រោះ​តែ​ការ​តុបតែង​ខ្លួន និង​រ៉ូប​អូស​ដី​វែង​អន្លាយដ៏​ស្រស់​ស្អាតរបស់នាងគឺ Aum។

តាម​ការ​ឲ្យ​ដឹង​ពី​វិបសាយ​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​រ៉ូប​មួយ​ឈុត​នេះ​ ជា​ BRAND របស់​ Amsale មាន​តម្លៃ​លើស​ពី​ ៣សែនបាត (ប្រហែល ៩ ១២១ដុល្លារ) ទៅ​ទៀត។ វា​ជា​ការ​រចនា​ម៉ូដ​របស់​ អ្នក​ច្នៃម៉ូដ​ដ៏​ល្បី​ មាន​ឈ្មោះ​ថា​ Chat។

រូបថត​របស់​តារា​ស្រី​រូប​នេះ​ ពេល​ចូល​រួម​កម្មវិធី​របស់​ ICONSIAM ត្រូវ​បាន​ចែក​ចាយ​ពេញ​អ៊ីនធើណិត​ ព្រោះ​ Aum បាន​ធ្វើ​គ្រប់​គ្នា​ភ្ញាក់​មិនធម្មតា​នឹង​សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង​នា​ឱកាស​នោះ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី