សមត្ថកិច្ចជាង១ម៉ឺននាក់ ស៊ូឃ្លាតឆ្ងាយពីគ្រួសារទាំងអាល័យ មកផ្ដល់ក្ដីសុខអ្នកដើរលេងអុំទូក

  • 2018-11-15 02:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះព្រះខែ ពី​ថ្ងៃ​ទី​២១ ដល់ ​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​នេះ សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ កម្លាំង​រហូត​ដល់​ជាង​ ១ម៉ឺន​នាក់ នៅ​តាម​តំបន់ A B និងC ក្នុង​នោះ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូត​ដល់​ជាង​ ៨ពាន់​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក មាន​ចាន់ យ៉ាដា បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។

លោក​បាន​បញ្ជាក់​ទៀត​ថា ទូក «ង» ដែលត្រូវចូលរួមប្រកួត នៅឆ្នាំនេះមានចំនួន២៩៨ទូក ច្រើន​ជាង​ឆ្នាំ២០១៧មានទូក «ង» ត្រឹមតែ២៧០ទូក និងមានទីឡាករជិត២ម៉ឺននាក់។ ចំពោះ​ប្រទីបឆ្នាំនេះ មានចំនួន១៥ លើសពីឆ្នាំទៅផងដែរ។ ចំណែក​ស្ថានភាព​ទឹក​ទន្លេ​នៅ​ឆ្នាំនេះ ទាបជាងឆ្នាំទៅរហូតដល់១ម៉ែត្រ ហើយល្បឿនទឹកក៏ហូរយឺតជាងឆ្នាំទៅ ដែល​ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ប្រណាំង​ទូក។

ចំណែក​ឯ​ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ បាន​លើក​ឡើង​ថា ការ​លក់​ដូរ កន្លែង​ផ្ញើ​ម៉ូតូ ក៏​ត្រូវ​តែ​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ មិន​អាច​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​តាម​តែ​ចិត្ត​នោះ​ទេ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី