ទោះគ្មានគូកុំឲ្យតែឈឺ! សម្ពាធទាបខ្លាំងពីចិន ធ្វើឲ្យកម្ពុជាធ្លាក់ភ្លៀងស្ទើរទូទាំងប្រទេស
- 2018-11-15 03:39:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះគ្មានគូកុំឲ្យតែឈឺ! សម្ពាធទាបខ្លាំងពីចិន ធ្វើឲ្យកម្ពុជាធ្លាក់ភ្លៀងស្ទើរទូទាំងប្រទេស
ចន្លោះមិនឃើញ
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ឥទ្ធិពលរបស់សម្ពាធទាប នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយសារជ្រលងសម្ពាធខ្ពស់ខ្សោយ បាន និងកំពុងបន្តគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន។
តាមការព្យាករណ៍ បញ្ជាក់ថានៅសមុទ្រចិនខាងត្បូង មានកើតឡើងនូវសម្ពាធទាបមួយ ដែលសម្ពាធនេះនឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមភាគខាងត្បូង។ ទន្ទឹមនឹងនេះ ជ្រលងសម្ពាធទាបក៏បាន និងកំពុងគ្របដណ្ដប់លើភាគខាងត្បូងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះរាជធានី និងខេត្តដែលរងឥទ្ធិពលមានដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និងបណ្ដាលខេត្តនៅតំបន់មាត់សមុទ្រ។